ជីវិតកម្សាន្ដ
Kimberly ចូលបំភ្លឺនៅប៉ុស្តិ៍ប៉ូលិស ក្រោយរឿងក្ដីចោរកម្មរបស់ Ann
តារាសម្ដែង Kimmy Kimberly ចូលជួបប៉ូលិសសង្កាត់ Thonglor ក្រុងបាងកក ដើម្បីផ្ដល់ចម្លើយលើករណីចោរកម្មរបស់នាងកាលពីចុងឆ្នាំមុន ព្រោះប៉ូលិសសង្ស័យរឿងក្ដីរបស់នាងមានភាពស្រដៀងគ្នានឹងករណីរបស់តារារៀមច្បង Ann Thongprasom ដែរ។

តារាសម្តែង Kimberly បានជួបជាមួយក្រុមស៊ើបអង្កេតសង្កាត់ Thonglor ដើម្បីឱ្យប៉ូលិសសាកសួរអំពីវឌ្ឍនភាពនៃករណីចោរកម្មកាបូបម៉ាកប្រណីតចំនួន ៤ ដែលមានតម្លៃជាង ២លានបាត កាលពីខែវិច្ឆិកា ឆ្នាំ២០២១ ខណៈបច្ចុប្បន្នពិរុទ្ធជនមិនទាន់ត្រូវបានចាប់ខ្លួននៅឡើយ។

ក្នុងនៅចម្លើយជាមួយប៉ូលិស Kimberly ទទួលស្គាល់ថាករណីរបស់ខ្លួនខុសពីករណីរបស់ Ann Thongprasom ព្រោះនាងដឹងខ្លួនយឺតពេលបាត់ទៅហើយ ហើយនៅកន្លែងកើតហេតុនាពេលនោះ មិនមានកាមេរ៉ា CCTV ច្រើននោះទេ ដែលនេះជាហេតុធ្វើឱ្យភ័ស្តុតាងមិនមានគ្រប់ជ្រុងជ្រោយ។ ទោះបីពេលនេះនាងផ្ដល់ចម្លើយបានច្រើនប៉ុនណា ក៏មិនសូវសង្ឃឹមនឹងរកឃើញទ្រព្យមកវិញដែរ ព្រោះដំណើររឿងបានកើតឡើងជាយូរមកហើយ វាពិបាកក្នុងការតាមចាប់ជនទុច្ចរិតណាស់។
Kimberly និយាយថា ពីពេលនេះទៅ រឿងក្ដីរបស់នាងចាត់ទុកជាបទពិសោធន៍ទៅចុះ ដោយសារតម្រុយតាមចាប់ជនខិលខូច កំពុងបាត់ស្រមោលឈឹង។ ទោះយ៉ាងណា សមត្ថកិច្ចនៅតែបញ្ជាក់ថា ខ្លួនកំពុងតាមចាប់ជនល្មើសនៅឡើយ៕




ប្រែសម្រួល៖ សន្យា
ចុចអាន៖ Anne ទម្លាយចោរលួចលុយជាង ៥៥ ម៉ឺនដុល្លារ ថា ជាមនុស្សញៀនល្បែង និងស្គាល់នាង ១០ ឆ្នាំហើយ (មានវីដេអូ)
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


