ជីវិតកម្សាន្ដ
ជនរងគ្រោះក្នុងឧបទ្ទវហេតុធ្លាក់ LED ភ្ញាក់ដឹងខ្លួន ខណៈការស៊ើបអង្កេតនៅតែបន្ត
អ្នករាំម្នាក់ដែលរងរបួសធ្ងន់ ក្នុងហេតុការណ៍ធ្លាក់អេក្រង់ LED នៅឯការប្រគុំតន្ត្រីរបស់ក្រុមចម្រៀងបុរសហុងកុង Mirror កាលពី ១០ថ្ងៃមុន ពេលនេះបានដឹងខ្លួនហើយ ស្របពេលដែលមួលហេតុនៃគ្រោះថ្នាក់នៅមិនទាន់បញ្ជាក់ឱ្យច្បាស់លាស់។

កាលពីថ្ងៃអាទិត្យម្សិលមិញ ឪពុករបស់ជនរងគ្រោះ គឺលោក Derek Li Shing-lam បានប្រាប់អ្នកសារព័ត៌មានថា កូនប្រុសរបស់គាត់ឈ្មោះ Mo Lee Kai-yin អាយុ ២៧ឆ្នាំ អាចកម្រើកបានខ្លះ និងទាក់ទងកាយវិការមួយចំនួនជាមួយអ្នកជុំវិញ បន្ទាប់ពីវះកាត់ពីរដងរួចមក។

Mo Lee Kai-yin ជាអ្នករាំម្នាក់នៃក្រុម Canto-pop ដែលមានសមាជិក ១២នាក់ ហើយគេបានរងរបួសធ្ងន់ធ្ងរដោយសារប៉ះពាល់ឆ្អឹងតាំងពីក្បាលដល់ខ្នង ខណៈពេលនេះគេកំពុងទទួលការថែទាំយ៉ាងយកចិត្តទុកដាក់ពីមន្ទីរពេទ្យ Queen Elizabeth ប៉ុន្តែគ្រូពេទ្យបង្ហើបថា គេអាចនឹងពិការក្រោយជាសះស្បើយ។

បន្ថែមពីលើនេះ គ្រូពេទ្យបានឱ្យដឹងថា បន្ទាប់ពីឧបទ្ទវហេតុដ៏រន្ធត់នេះ Mo Lee Kai-yin មិនត្រឹមតែរងរបួសរហូតសន្លប់ស្ដូកស្ដឹង និងធ្វើការវះកាត់ដល់ទៅពីរដងនោះទេ ប៉ុន្តែអ្នករាំរូបនេះក៏ប៉ះទបង្គិចផ្លូវចិត្តយ៉ាងខ្លាំងផងដែរ។
ដោយឡែក មូលហេតុពិតប្រាកដដែលបណ្ដាលឱ្យកើតមានឧបទ្ទវហេតុធ្លាក់អេក្រង់ LED កាលពីថ្ងៃទី២៨ ខែកក្កដា កន្លងទៅនេះ ក្រុមអ្នកជំនាញកំពុងបន្តស៊ើបអង្កេត និងមិនទាន់បញ្ជាក់មូលហេតុជាក់លាក់ជាផ្លូវការនៅឡើយ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ SCMP
ចុចអាន៖ វិស្វករហុងកុង ទម្លាក់កំហុសលើមនុស្សប៉ុន្មាននាក់នេះ ក្នុងឧបទ្ទវហេតុធ្លាក់ LED
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


