ជីវិតកម្សាន្ដ
អ្នកគាំទ្ររីករាយ បន្ទាប់ពី Bella ឈ្នះពានរង្វាន់ដ៏មានកិត្យានុភាពមួយទៀត
តួឯកស្រីក្នុងរឿង “ភ្លើងបុណ្យ” Bella កាលពីពេលថ្មីនេះត្រូវបានអ្នកចាត់ការផ្ទាល់ខ្លួនបង្ហោះរូបភាពនាងកាន់ពានរង្វាន់មួយ បន្ទាប់ពីតារាស្រីរូបនេះ ខិតខំអភិរក្សបេតិកភណ្ឌរបស់ជាតិក្នុងរឿងភាគដែលនាងសម្ដែង។

ជាមួយគ្នានេះដែរ ក្នុងការទទួលពានដ៏ល្អឯកនេះ គឺបង្ហោះដោយគណនី Instagram របស់អ្នកចាត់ការផ្ទាល់ខ្លួនរបស់នាងគឺ ployandbell ខណៈរូបភាព Bella កាន់ពាននោះព្រមជាមួយសំណេរថា “អរគុណសម្រាប់ពានរង្វាន់វប្បធម៌ ផ្ដល់កិត្តិយសដល់បុគ្គលដែលថែរក្សាវប្បធម៌ថៃ ក្នុងថ្ងៃអភិរក្សបេតិកភណ្ឌប្រចាំឆ្នាំ ២០២១។ ពានរង្វាន់នេះក៏បានដល់ដៃ Bella ហើយ អរគុណច្រើន!”

យ៉ាងណាមិញ Bella Ranee Campaign ត្រូវបានគេចាត់ទុកថា ជាតារាសម្ដែងស្រីទាំងស្អាត ទាំងមានទេពកោសល្យមួយរូបក្នុងប្រទេសថៃ។ ខណៈអាជីពសិល្បៈវិញ គ្រប់ប៉ុស្តិ៍ទូរទស្សន៍គេឃើញតែរឿងភាគ ភាពយន្ត និងការផ្សាយពាណិជ្ជកម្មរបស់នាងសឹងទាំងអស់។

ទន្ទឹមនោះ ក៏មានអ្នកគាំទ្រជាច្រើនបានមកអបអរសាទរ Bella ដែលបានឈ្នះពានរង្វាន់ជាច្រើនលើកនេះ ថែមទាំងសរសើរថា នាងមិនត្រឹមតែស្អាត និងមានទេពកោសល្យ តែក៏ជាតារាស្រីមួយដែលពូកែក្នុងដួងចិត្តរបស់ទស្សនិកជនគ្រប់គ្នាផងដែរ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន ៖ឆ្នាំមាសពិតៗ! Bella ឈ្នះពានរង្វាន់ធំ បន្ទាប់ពីសម្ដែងក្នុងភាពយន្តមួយ
ចុចអាន៖Bella បង្ហោះវីដេអូឃ្លិប និងសារជូនពរថ្ងៃកំណើត ដល់មនុស្សសំខាន់ម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


