ជីវិតកម្សាន្ដ
មកទស្សនាឈុតប្លែកៗរបស់តារាល្បីៗ ក្នុងកម្មវិធី MTV Video Music Awards ២០២២
កម្មវិធី MTV Video Music Awards ឆ្នាំ២០២២ បានធ្វើឡើងកាលពីល្ងាចថ្ងៃអាទិត្យកន្លងផុតទៅនេះ ដោយលេចឡើងនៅវត្តមានតារាល្បីៗជាច្រើន មានដូចជា Lizzo និងក្រុម Blackpink ជាដើម ជាមួយនឹងឈុតយ៉ាងទាក់ទាញនាយប់នោះ។
យ៉ាងណាមិញ កម្មវិធីឆ្នាំនេះប្រារព្ធឡើងនៅមជ្ឈមណ្ឌល Prudential ក្នុងទីក្រុង Newark រដ្ឋ New Jersey ថែមទាំងឃើញមានការសម្ដែងរបស់ក្រុម Bad Bunny និង Nicki Minaj, Jack Harlow និង LL Cool J ដែលជាម្ចាស់ផ្ទះទៀតផង។ ក្នុងនោះទៀតសោត តារាល្បីៗជាច្រើនរៀបចំខ្លួនស្លៀកសំលៀកបំពាក់ពណ៌ងងឹតៗដើម្បីស៊ីគ្នានឹងកម្រាលព្រំពណ៌ខ្មៅឲ្យឃើញលេចស្អាត ដូចេ្នះយើងមកទស្សនាទាំងអស់គ្នាថាម៉ូដឆ្នាំនេះឡូយកម្រិតណា៖
Taylor Swift ចូលរួមកម្មវិធី MTV VMAs ឆ្នាំ២០២២ ក្នុងឈុត Oscar de la Renta មើលទៅមានម៉ូដដូចជាខ្សែកពេជ្រភ្លឺឆ្វាចគួរឲ្យទាក់ទាញបំផុត។

Becky G ស្លៀកឈុតឆ្នៃដោយ Zuhair Murad ដេគ័រជាមួយនឹងកញ្ចក់ពណ៌ស្រស់ចេញរូបដូចសន្លឹកបៀរជំហរសងខាងឃើញសាច់ដ៏ទ្រលុកទ្រលន់។

តារាម៉ូដែល Ashley Graham បញ្ចេញកាយវិការយ៉ាងជឿជាក់ក្នុងរ៉ូប Houghton ដែលមានសភាពខ្វាត់ខ្វែងដូចយកក្រណាត់មករុំ។

Jack Harlow ដែលជាម្ចាស់ផ្ទះគាត់ងាកមកជ្រើសរើសឈុតស្បែកសូកូឡាធម្មតាពីក្រៅអាវកក្អមដែលមានពណ៌ស្រដៀងគ្នាមិនសូវមានអ្វីប្លែកឡើយ។

Maneskin’s Ethan Torchio, Victoria De Angelis, Damiano David និង Thomas Raggi ស្លៀកឈុតពីប្រេនល្បី Gucci បែរជាដូចខ្ចីខោអាវគ្នាពាក់ទៅវិញ

អ្នកចម្រៀង Dove Cameron ក្នុងឈុតឥតដៃរបស់ Paco Rabanne បង្ហាញសាច់ទ្រូងខ្ចីញេញ ចំណែកឯម៉ូដវិញមើលទៅស្រដៀងខ្សែក្រវ៉ាត់

Blackpink ស្រីស្អាតយើងវិញគឺលេងឈុតខ្មៅទាំងអស់គ្នាឡើងលេចតែម្ដង ជាពិសេស Jennie។

តើអ្នកទាំងអស់គ្នាយល់យ៉ាងណាដែរ ចំពោះឈុតខាងលើនេះ?
ប្រែសម្រួល៖ វារី
ចុចអាន៖Kylie Jenner សម្រក់ទឹកភ្នែក ៣ សប្ដាហ៍ ក្រោយសម្រាលកូនប្រុសទី ២
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


