ជីវិតកម្សាន្ដ
MV ថ្មី “Shut Down” របស់ BLACKPINK ផលិតយ៉ាងសម្រិតសម្រាំង និងបង្កប់លក្ខណៈពិសេសៗ
បន្ទាប់ពីទទួលបានភាពជោគជ័យនៃបទចម្រៀង “Pink Venom”, ក្រុមចម្រៀងនារី BLACKPINK បានត្រលប់មកវិញជាមួយនឹងបទចម្រៀងថ្មីដែលមានចំណងជើងថា “Shut Down” ហើយត្រូវបានផលិតឡើងយ៉ាងសម្រិតសម្រាំងជាមួយនឹងលក្ខណៈពិសេសខុសពីវីដេអូផ្សេងៗ ។

លក្ខណៈពិសេសរបស់បទចម្រៀង “Shut Down” របស់ BLACKPINK មានការលាយបញ្ចូលគ្នាយ៉ាងច្នៃប្រឌិតរវាងភ្លេងវីយូឡុងបុរាណ និងភ្លេងហ៊ីបហបដែលជាការសហការរបស់អ្នកនិពន្ធលោក Teddy Park និង Danny Chung ជាមួយនឹងទំនុកច្រៀងប្រកបដោយភាពជឿជាក់ និងស្រាលស្រទន់ដែលចង់ផ្តល់អារម្មណ៏ប្លែកដល់អ្នកស្តាប់ ។
បទនេះបានច្រៀង និងរ៉េបអំពីភាពជោគជ័យ ក៏ដូចជាភាពលេចធ្លោរបស់សមាជីកម្នាក់ៗដូចជា Jennie, Jisoo, Rosé និង Lisa ។

ក្នុងបទច្រៀងនេះក៏បានបង្កប់ន័យការចាប់ផ្តើមអាជីពសិល្បៈដំបូងរបស់ពួកគេរហូតមកដល់ពេលបច្ចុប្បន្ននេះផងដែរ ជាពិសេសជាមួយប៉ារ៉ូលច្រៀងឌឺដងទៅកាន់ Hater របស់ខ្លូន ។ ចំណែកឯក្នុង MV បទចម្រៀង Shut Down បានប្រើប្រាស់គំនិតពីបទចាស់ៗរួមមាន បទ Duddu, បទ Play with Fire ក៏ដូចជាបទ Witshle និងបទ Boombaya ។
យ៉ាងណាមិញ MV ចម្រៀងមួយបទនេះក៏បានធ្វើឲ្យអ្នកគាំទ្ររបស់ BLACKPINK ពេញចិត្តជាខ្លាំង ជាពិសេសគឺគុណភាពថតក៏ដូចជាគំនិតដ៏ថ្មី និងប្លែកមួយនេះ ។ នៅក្នុងនោះផងដែលផលិតកររបស់ YG Entertainment ក៏បញ្ជាក់ដែរថា MV បទ “Shut Down” ត្រូវបានផលិតឡើងអស់ថវិកាដ៏ច្រើនបំផុតមិនចាញ់បទ “Pink Venom” នោះទេ ៕
ប្រែសម្រួលដោយ ៖ នាងតូច
ចុចអាន៖ប៉ោមខ្មៅដែល Lisa កាន់ក្នុងបទ “Pink Venom” គឺជាផ្លែពិត ឯតម្លៃថ្លៃមិនធម្មតា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៨ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


