Connect with us

ជីវិតកម្សាន្ដ

ការពិត ១០ យ៉ាងពី Marilyn តារាហូលីវូដជើងចាស់ នៅតែល្បី ទោះសល់ត្រឹមឈ្មោះ

បានផុស

នៅ

Marilyn Monroe គឺជាកំពូលតារាសម្ដែងអាមេរិកាំងមួយរូប ដែលមានប្រជាប្រិយភាពយ៉ាងខ្លាំង រឿងនាងសម្ដែងនីមួយៗតែងតែផ្ទុះនឹងបន្តរកចំណូលបានរាប់លានដុល្លារ មកទល់បច្ចុប្បន្ន ទោះបីជានាងបាត់បង់ជីវិតតាំងពីឆ្នាំ១៩៦២ ហើយក្ដី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះក៏ដូច​សុភាសិតមួយពោលថា “ទូកទៅកំពង់នៅ” ជាក់ស្ដែង Marilyn Monroe នៅតែជា Idol ដ៏លេចធ្លោមួយរូបរបស់មនុស្សជុំវិញពិភពលោក​​ សូម្បី​តែ​កំពូល​តារា​ល្បីៗជំនាន់ក្រោយ ក៏​ស្រលាញ់​ពេញចិត្ត​នាងដែរ ឥលូវយើងមកដឹងពីការពិតខ្លះៗ​ក្នុងជីវិតរបស់ Marilyn ដូចខាងក្រោមនេះ ៖

. Marilyn Monroe មិនមែន​ជា​ឈ្មោះ​កំណើត​របស់​នាង​ទេ

ឈ្មោះ “Marilyn Monroe” ជា​ឈ្មោះ​ដ៏​ល្បីល្បាញ​​ដែលមហាជនធ្លាប់ស្គាល់​កន្លងមក។ ការ​ពិត​តារា​សម្ដែង​រូបនេះ​ត្រូវ​គេ​ផ្លាស់ប្ដូរ​ឈ្មោះ​ឲ្យ​តាំង​ពី​ថ្ងៃ​ចូល​សិល្បៈ​ដំបូងមកម្ល៉េះ ឈ្មោះ​ពិត​របស់​នាង​គឺ “Norma Jeane Mortenson”។

. មាន​ពាក្យ​ចចាមអារ៉ាម​ថា Albert Einstein ធ្លាប់​ជា​គូស្នេហ៍​របស់​នាង

ក្នុងអំឡុងឆ្នាំ១៩៤០ តារា​សម្ដែង Shelley Winters ដែលរស់នៅផ្ទះជាមួយ Marilyn Monroe បញ្ជាក់​ក្នុង​ជីវប្រវត្តិ​របស់​នាង​ថា Monroe ធ្លាប់និយាយ​បង្ហើប​អំពី​សម្ពន្ធភាព​ជាមួយ​នឹង​មនុស្ស​ឆ្លាត​ម្នាក់។

Albert Einstein និង Monroe

. ដើមឡើយ​នាង​ត្រូវ​សម្ដែង​ជា Holly Golightly ក្នុង​រឿង Breakfast at Tiffany’s

កាលណោះ Monroe គឺជាតួដំបូង​ដែលអ្នកនិពន្ធ Truman Capote រើសឲ្យដើរតួ ប៉ុន្តែក្រោយមក​គេ​ក៏​ផ្លាស់ប្ដូរ​តួ​ឲ្យ​ទៅ Audrey Hepburn វិញ។

៤. នាង​ធ្លាប់​ជឿ​ថា​តារា​សម្ដែង Clark Gable ជា​ឪពុក​បង្កើត

តាមនាងចាំ ម្ដាយរបស់ Monroe មានរូបថតព្យួរជញ្ជាំងដែលជារូបថត​មនុស្សប្រុសគាត់​ធ្លាប់​ទាក់ទង​ជាមួយ មនុស្សប្រុសនោះមានពុកមាត់​ស្ដើង​ដូច Clark Gable បេះបិទ។ កាលណោះ​ម្ដាយ​នាង​មិន​ព្រម​ប្រាប់​ឈ្មោះ​របស់​គាត់​ ទៅ​នាង​ឡើយ មកដល់ឆ្នាំ ១៩៣៥ Monroe ក៏ទៅមើល​កុន​រឿង China Seas ដែលសម្ដែងដោយ Gable និង Jean Harlow តាំងពីពេលនោះមក Gable បាន​ក្លាយ​ជា​បុរស​ដែល​នាង​ស្មាន​ថា​ជា​ឪពុក​បង្កើត។

. Monroe ត្រូវ​គេ​ដេរ​ភ្ជាប់​សាច់​ជាមួយ​រ៉ូប​អង្កាំ​របស់​នាង​ឲ្យ​ឃើញ​រឹប​សាច់​ស្អាត

ពេល Monroe ឈានជើងឡើងឆាក​នៅឧទ្យាន Madison Square ដើម្បី​ច្រៀង​ជូនពរ​ថ្ងៃ​ខួប​កំណើត​សម្រាប់​ប្រធានាធិបតេយ្យក្នុងខែឧសភា ទី១៩ ឆ្នាំ១៩៦២ នាង​ហែក​រោម​សត្វ​ចេញ​ពី​ស្មា​ធ្វើ​ឲ្យ​អ្នក​ទស្សនា​ចំហ​មាត់​គ្រប់គ្នាដោយសារ​ពួកគេ​គិត​ថា​នាង​ស្រាត។ ក្រោយមក Adlai Stevenson និយាយថា “ខ្ញុំគិតថាខ្ញុំមិនដែរឃើញនរណា​ស្អាតដល់ Marilyn Monroe ទេ នាងស្លៀក​រ៉ូបអង្កាំ​ពណ៌​សាច់ ​ប៉ុន្តែខ្ញុំមិនបានឃើញអង្កាំនោះឡើយ”។ ថ្មីៗនេះគេល្បីរឿង Kim Kardashian យករ៉ូប​នោះម​កស្លៀក​ក្នុង​កម្មវិធី Met Gala ២០២២ ជាមួយ Pete Davidson​ គូស្នេហ៍ចាស់របស់​នាងទៀតផង។

. ម្ដាយ​របស់​នាងត្រូវគេចាត់ទុកជាអ្នកជំងឺវិកលចរិក

ជំងឺផ្លូវចិត្តប្រៀបដូចជាជំងឺតពូជក្នុងគ្រួសារ Monroe លោកយាយខាងម្ដាយនាងក៏សម្លាប់ខ្លួន ចំណែកឯម្ដាយរបស់នាងក៏ត្រូវចូល​ពេទ្យ​វិកលចរិក។ បន្ទាប់ពី Monroe ស្លាប់ទៅ ម្ដាយរបស់​នាង​មិន​ស្គាល់​ឈ្មោះ Marilyn Monroe ទៀតឡើយ។

. Monroe ត្រូវក្លែងខ្លួនដើម្បីគេចពីអ្នកប្រមាញ់រូបថត

ដើម្បីកុំឲ្យគេ​ចំណាំ​នាង​បាន Monroe ក្លែងខ្លួន​ជា​ឈ្មោះ Zelda Zonk ដោយ​ការ​ពាក់​សក់​ពណ៌​ខ្មៅ​ជាមួយ​នឹង​វែនតា​ខ្មៅ។

៨. អ្នកអាចរក​ទិញ​ក្រែម​ក្រហមរបស់នាងក្នុង Amazon

ក្រែមនោះមានឈ្មោះថា “Max Factor’s vibrant” គេលក់វានៅក្នុងទ្វីបអឺរ៉ុបនិងវេបសាយ Amazon។

៩. ផ្ទះរបស់នាងមានប្រព័ន្ធចាប់សម្លេងពីរដ្ឋាភិបាល

ឧបករណ៍ស្រូបសម្លេងមានទំហំប៉ុនគ្រាប់អង្ករមួយ ត្រូវបង្កប់ក្នុងផ្ទះរបស់តារាស្រីមួយរូបនេះ ដើម្បីលួចស្ដាប់​ការសន្ទនារបស់នាង រួមទាំងការ​សន្ទនា​ក្នុងថ្ងៃដែលនាងស្លាប់។ ទស្សនាវដ្ដី Vanity Fair ធ្វើការ​រាយការណ៍​ថា Paris Theodore បានឮអំពីជម្លោះរវាង Robert Kennedy និង Monroe នៅថ្ងៃ​ដែលនាង​បាត់បង់​ជីវិត។

១០. Frank Sinatra ជូនកាដូកូនឆ្កែមួយឲ្យ Monroe

លោក Frank Sinatra ដែលគេជឿថាជាគូស្នេហ៍របស់នាងមួយរូបដែរ បានជូនកាដូកូនឆ្កែពូជស្រម៉ូវមួយឲ្យទៅ Monroe ប៉ុន្តែមិនមែនជាកាដូក្នុងថ្ងៃសំខាន់នោះទេ​ គាត់គ្រាន់តែចង់ឲ្យនាងមានមិត្តភក្តិមួយទៀតតែប៉ុណ្ណោះ។ Monroe ដាក់ឈ្មោះឲ្យកូនឆ្កែនោះថា Mafia ហៅកាត់ថា Maf ក្រោយមកមានការដេញថ្លៃក្នុងឆ្នាំ ១៩៩៩ រូប Maf ពីរសន្លឹកគេឲ្យតម្លៃដល់ទៅជាង ២២ម៉ឺនដុល្លារឯណោះ គិតៗទៅម្ចាស់ក៏ល្បី ឆ្កែក៏ល្បីដូចម្ចាស់ដែរ។

បន្ទាប់ពីដឹងរឿងរ៉ាវខ្លះៗរបស់កំពូលតារាល្បីឆ្លងសតវត្សរូបនេះហើយ តើប្រិយមិត្តយល់យ៉ាងណាដែរ ចំពោះជីវិតគ្មានសេរីភាពបែបនេះ?

ប្រែសម្រួលដោយ៖ វារី

ចុចអាន៖បុគ្គល ៧ រូប ជាប់ឈ្មោះមានឥទ្ធិពល នៃពិភពម៉ូដប្លែកៗ រហូតមកដល់សព្វថ្ងៃនេះ

ចុចអាន៖រឿងរ៉ាវចាក់ស្រេះ របស់ Hermès Birkin មុនក្លាយជាកាបូបប្រេន លំដាប់ពិភពលោក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៦ នាទី មុន

ខេត្តរតនគិរីមានផ្ទៃដីក្រហមប្រមាណ៧០% អំណោយផលដល់ដំណាំកសិ-ឧស្សហកម្មគ្រប់ប្រភេទ

ព័ត៌មានជាតិ១ ម៉ោង មុន

ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ រដ្ឋបាល​រាជធានី​ហាម​ដាច់ខាត​ការ​លេង​ល្បែងស៊ីសង ការ​ជះ​ទឹក គប់​ស្បោង​ទឹក លាប​ធ្យូង ឬ​ប៉ាត​ម្សៅ​ទៅលើ​អ្នកដំណើរ

ព័ត៌មានជាតិ២ ម៉ោង មុន

កម្មករ និងសហជីព ពេញចិត្ត គាំទ្រដំណោះស្រាយទាំងបីចំណុចចំពោះករណីរោងចក្រ R.G

ជីវិតកម្សាន្ដ៥ ម៉ោង មុន

សុខ ស្រីម៉ុច អំពាវនាវពលរដ្ឋខ្មែរបន្តជួយថែរក្សាមរតកដូនតាខ្មែរ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

វេទិកាបូអាវ ៖ សេដ្ឋកិច្ច អាស៊ី នឹងលូតលាស់ដល់ ៤.៥ ភាគរយក្នុងឆ្នាំនេះ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៤ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម