ជីវិតកម្សាន្ដ
សាយ ប្រកាសកម្មវិធី “រត់ដើម្បីសប្បុរសធម៌ រត់ដើម្បីកុមារកម្ពុជា” សង្គ្រោះជីវិតកុមារពីជំងឺមហារីក
តារាចម្រៀងលោក អួន បឋម ហៅ សាយ ថ្មីៗនេះបានប្រកាសបើកសម្ពោធជាផ្លូវការ នៃកម្មវិធីសប្បុរសធម៌ថ្មីមួយទៀតមានឈ្មោះថា «Run wit h Sai ៤ សែនជំហាន»។

កម្មវិធីនេះធ្វើឡើងក្នុងគោលបំណងប្រមូលថវិកា ៤០ ម៉ឺនដុល្លារ ជួយដល់យុទ្ធនាការសង្គ្រោះជីវិតកុមារពីជំងឺមហារីកនៅក្នុងមន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប។

ចំពោះកម្មវិធី«Run with Sai ៤ សែនជំហាន» នឹងចាប់ផ្ដើមរត់ចាប់ពីថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០២២ ដល់ថ្ងៃទី ៣០ ខែតុលា ឆ្នាំ ២០២២ ដែលមានរយៈពេល ៩ ថ្ងៃ។ គោលដៅគឺចេញពីទីក្រុងភ្នំពេញទៅកាន់ខេត្តសៀមរាបក្នុងរយៈចម្ងាយ ៣០៣ គីឡូម៉ែត្រ។

លោក សាយ បានថ្លែងពីចំណាប់អារម្មណ៍របស់ខ្លួនថា ពួកយើងចង់ឃើញស្នាមញញឹមរបស់កុមារ ពួកយើងចង់ឃើញពួកគាត់រត់លេងសប្បាយរីករាយ ប៉ុន្តែអ្នកទាំងអស់គ្នាដឹងទេថា ជំងឺមហារីកក៏អាចកើតឡើងចំពោះកុមារដូចគ្នា។ ប្រសិនបើគ្មានការព្យាបាលឲ្យបានត្រឹមត្រូវទេ ក្នុងចំណោមកុមារមានជំងឺមហារីក ៥ នាក់ មានតែម្នាក់ប៉ុណ្ណោះដែលអាចរួចផុតពីជំងឺដ៏កាចសាហាវទាំងនេះ។

លោក សាយ បន្តទៀតថា មន្ទីរពេទ្យកុមារអង្គរ បានធ្វើការព្យាបាលជំងឺមហារីកជូនដល់កុមារកម្ពុជាដោយឥតគិតថ្លៃ។ ចូលរួមរត់ជាមួយពួកយើង និងបរិច្ចាគទៅកាន់មន្ទីរពេទ្យកុមារអង្គរ ដើម្បីជួយសង្គ្រោះជីវិតកុមារដែលមានជំងឺមហារីក។ ចូលរួមទាំងអស់គ្នា ដើម្បីស្នាមញញឹមកុមារកម្ពុជា។

ចូលរួមការបរិច្ចាគមកឥឡូវនេះតាមរយៈគណនីដូចតទៅ,គណនីមន្ទីរពេទ្យកុមារអង្គរ ABA :(000 32 0 555) ,WING : 9122(រៀល) និង 8122 ($)។

សូមជម្រាបថា លោក សាយ បច្ចុប្បន្នត្រូវបានគេមើលឃើញថា កាន់តែមានការគាំទ្រ និងមានប្រជាប្រិយភាពខ្លាំង តាមរយៈការងារសប្បុរសធម៌ជួយសង្គម និងវិស័យសិល្បៈ។

ទន្ទឹមគ្នា នៃសន្ទុះការគាំទ្រកាន់តែហក់ឡើងនេះដែរ លោក សាយ ក៏មិនដែលភ្លេចឡើយចំពោះការងារកៀរគររកថវិកាដើម្បីជួយដល់កុមារនៅកម្ពុជា។ សកម្មភាពនេះ កំពុងទទួលបានការសរសើរពីមជ្ឈដ្ឋានមហាជនគ្រប់ទីកន្លែង៕
អត្ថបទ ៖ ចាន់រ៉ា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២០ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១៩ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


