Connect with us

ជីវិតកម្សាន្ដ

ហ្វាន ពីងពីង ឈ្នះពានរង្វាន់តារាសម្តែងឆ្នើមប្រចាំអាស៊ីពីមហោស្រពភាពយន្តប៊ូសាន

បានផុស

នៅ

តារាសម្តែងចិនដីគោក ហ្វាន ពីងពីង បានទទួលពានរង្វាន់តារាសម្តែងឆ្នើមប្រចាំអាស៊ី នៅមហោស្រពភាពយន្ត Busan លើកទី ២៧ ហើយក៏ជាលើកដំបូងផងដែរ បន្ទាប់ពីនាងផ្អាកសកម្មភាពសិល្បៈអស់រយៈពេល ៤ ឆ្នាំ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយសារស្ថានភាពជំងឺរាតត្បាតកូវីដ ១៩ ផ្ទុះឡើងជាថ្មី ទើបតារាស្រីរូបនេះមិនអាចមកប្រទេសកូរ៉េដើម្បីចូលរួមពិធីប្រគល់រង្វាន់បានឡើយ ។ ប៉ុន្តែ ហ្វាន ពីងពីង ក៏បានផ្ញើវីដេអូដើម្បីថ្លែងអំណរគុណផងដែរ ដោយនាងបាននិយាយថា ”ខ្ញុំសូមអគុណសម្រាប់ពានរង្វាន់មួយនេះ ហើយខ្ញុំសង្ឃឹមថានឹងអាចហោះទៅទីក្រុង Busan នៅឆ្នាំក្រោយ ដើម្បីចូលរួមក្នុងមហោស្រពភាពយន្តនេះជាបន្តបន្ទាប់ អរគុណអ្នករាល់គ្នា យើងនឹងជួបគ្នានៅឆ្នាំក្រោយ” ។

យ៉ាងណាមិញ អ្នកនិយមលេងអ៊ីនធឺណិតជាច្រើនក៏ដូចជាអ្នកគាំទ្ររបស់នាងមានភ្ញាក់ផ្អើរជាខ្លាំង ហើយគិតថា ហ្វាន ពីងពីង កំពុងតែបង្ហេញការការវិលត្រលប់មកវិញ ជាពិសេសពួកគេបានបញ្ជាក់បន្ថែមទៀតថា នាងក៏ទើបតែបានបញ្ចប់ការថតរឿងនៅប្រទេសកូរ៉េខាងត្បូង ដែលនឹងត្រៀមប្រកាសចេញផ្សាយជាផ្លូវការនៅពេលខាងមុខនេះ ៕

ប្រែសម្រួល ៖ នាងតូច

ចុចអាន៖Dilraba ត្រៀមថតរឿងថ្មី ជាមួយបុរសសង្ហាជាងគេលើពិភពលោក

ចុចអាន៖តារាប្រុសចិន ៥ រូប ធ្លាប់ធ្វើជាទូតសុឆន្ទៈឲ្យម៉ាកយីហោគ្រឿងសម្អាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម