ជីវិតកម្សាន្ដ
ភ្ញាក់ផ្អើល! ពេលដឹងចំនួនទឹកប្រាក់ដែល Pinky ទទួលបានពីម្ដាយនាងប្រចាំថ្ងៃ
មនុស្សជាច្រើននៅតែតាមដានការវិវត្តនៃសំណុំរឿង Forex-3D ដែលពេលនេះ តារាសម្តែងស្រី Pinky Savika និងម្តាយរបស់នាង ដែលជាជនជាប់ចោទក្នុងសំណុំរឿង FOREX-3D កំពុងឃុំខ្លួននៅក្នុងពន្ធនាគារ។

ទន្ទឹមនេះ មានបញ្ហាមួយដែលមនុស្សជាច្រើនឆ្ងល់ថា តើលុយ Pinky ទាំងអស់ទៅណាហើយ? ស្របពេលនេះដែរ ពិធីករទូរទស្សន៍ម្នាក់លោក Kachapa Tancharoen បានបង្ហើបតាមរយៈកម្មវិធីថា Pinky ចាប់តាំងពីចូលបម្រើការងារក្នុងវិស័យសិល្បៈតាំងពីអាយុ៧ឆ្នាំមកម្ល៉េះ នាងបានឲ្យម្ដាយគ្រប់បាត គ្រប់សេន មិនលើកលែងសូម្បីមួយកាក់។ ម្តាយរបស់នាងទទួលបន្ទុកផ្នែកហិរញ្ញវត្ថុសឹងទាំងអស់ ហើយសម្រាប់ Pinky នាងទទួលបានលុយពីម្តាយ ត្រឹមតែ១,៥០០-២,០០០ បាតក្នុងមួយថ្ងៃ ដើម្បីប្រើការតែប៉ុណ្ណោះ។

គួររម្លឹកដែរថា Pinky និងម្ដាយ រួមទាំងប្អូនប្រុសរបស់នាង ត្រូវប៉ូលិសបញ្ចូនចូលពន្ធនាគារភ្លាមៗ និងមិនអាចសុំសិទ្ធឲ្យនៅក្រៅឃុំបានឡើយ បើទោះបីជានាងមានមេធាវីអះអាងថា ពុំរត់ទៅណាក៏ដោយ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖Bella បង្ហាញបច្ច័យកឋិនដែលនាងផ្ដើមឡើង អ្នកគាំទ្រជូនពរយ៉ាងគគ្រឹកគគ្រេង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


