ជីវិតកម្សាន្ដ
ពេជ្រ សូលីកា បកស្រាយច្បាស់ៗ ក្រោយផ្ទុះការវែកញែករឿងរូបថតកៀកកើយបុរសម្នាក់
តារាចម្រៀងស្ពាយឈ្មោះជាអ្នកមេម៉ាយកូន ១ រូបស្រស់ អ្នកនាង ពេជ្រ សូលីកា ថ្មីៗនេះ បានធ្វើឲ្យមហាជន និងអ្នកគាំទ្រ ចាប់អារម្មណ៍គ្រប់គ្នា បន្ទាប់ពីនាងបង្ហោះរូបថតកៀកកើយជាមួយនឹងបុរសវ័យចំណាស់ម្នាក់ ក្នុងកាយវិការហាក់មានភាពស្និទ្ធស្នាលខ្លាំងលើសពីធម្មតា។

បើផ្អែកលើរូបភាពថតកៀកកើយដែលត្រូវបានតារាស្រី ពេជ្រ សូលីកា បញ្ចេញនោះ គេឃើញមានអ្នកគាំទ្រ និងប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកជាច្រើន នាំគ្នាផ្ទុះការវែកញែក ដោយខ្លះសង្ស័យថា បុរសរូបនោះ គឺជាគូស្នេហ៍ថ្មីរបស់ ពេជ្រ សូលីកា។ ដោយឡែកខ្លះក៏យល់ឃើញថា រវាងអ្នកទាំងពីរ ទំនងជាអ្នករាប់អានគ្នា ឬមួយអាចជាបងប្អូនសាច់ញាតិនឹងគ្នា។

ជាការឆ្លើយតបចំពោះរឿងដែលគេសង្ស័យលើ ភ្លាមៗនេះ សាមីខ្លួន អ្នកនាង ពេជ្រ សូលីកា បានចេញមុខបកស្រាយដោយបញ្ជាក់ច្បាស់ៗថា បុរសនាងថតស្និទ្ធស្នាលកៀកកើយជាមួយនោះ គឺពុំមែនជាសង្សារនឹងគ្នាទេ ព្រោះគាត់ជាបងប្រុសបង្កើតរបស់នាងតែប៉ុណ្ណោះ។

អ្នកនាង ពេជ្រ សូលីកា បានរៀបរាប់បន្ថែមថា ឲ្យអូនសុំទោសហ៊ាធំ និងសោ ផ្ទុះចង់បែក Facebook អូនពេក អ៊ីចឹងសុំបញ្ចេញរូប Sweet នេះ មួយហើយ។ បងៗខ្លះខមមិនស្រួលបួល ព្រោះការខមមិនវាបង្ហាញពីអត្តចរិត និងសន្ដានរបស់យើងដែរ បងប្រុសបង្កើត។

តាមការកត់សម្គាល់ អ្នកមេម៉ាយរូបស្រស់ ពេជ្រ សូលីកា មួយរយៈចុងក្រោយ ហាក់ជួបប្រទះនូវរឿងរ៉ាវស្មុគស្មាញ និងមិនសប្បាយចិត្តមួយចំនួន ពោលគឺចាប់តាំងពីមានដំណឹង នៃការបែកបាក់ស្វាមី។ រំលងបញ្ហាបែកបាក់ស្នេហានេះមិនបានប៉ុន្មាន កាលពីថ្មីៗកន្លងមកនេះ ពេជ្រ សូលីកា ក៏កើតមានរឿងរ៉ាវយល់ច្រឡំទំនាក់ទំនងជាមួយបេក្ខជន សុភិទិ ប៉ុន្តែត្រូវបានអ្នកទាំងពីរបកស្រាយថាត្រឹមការរាប់អានគ្នាប៉ុណ្ណោះ៕
អត្ថបទ ៖ ចាន់រ៉ា





-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


