ជីវិតកម្សាន្ដ
Taylor Swift លុបឈុតដ៏ចម្រូងចម្រាសចេញពី MV បទ ‘Anti-Hero’ បន្ទាប់ពីមានការរិះគន់
តារាចម្រៀង Taylor Swift បានលុបឈុតឆាកមួយចំនួនចេញពីវីដេអូចម្រៀង “Anti-Hero” របស់នាង បន្ទាប់ពីមានការរិះគន់ថា នាងរើសអើងមនុស្សធាត់នៅក្នុង MV បទចម្រៀងនេះ។

ក្នុងនោះ Taylor Swift នាងបានប្រើប្រាស់គំនិតរបស់នាងដើម្បីចែករំលែក អំពីជំងឺដែលនាងធ្លាប់ឆ្លងកាត់កាលពីអតីតកាល ដោយនៅក្នុងឈុតឆាកនោះ Taylor បានបង្ហាញអំពីបញ្ហាសុខភាពរបស់នាង ជាមួយរូបរាងធាត់ ជាពិសេសនៅត្រង់ឈុតមួយនេះ ក៏បានបញ្ជេក់នាងកំពុងលើសជាតិខ្លាញផងដែរ។

ជាមួយគ្នា មានអ្នកនិយមលេងអ៊ីនធឺណិតជាច្រើនបានចោទប្រកាន់ Taylor Swift ពីការរើសអើងមនុស្សធាត់នៅក្នុង MV បទ Anti-Hero ។ ក្នុងនោះក៏មានអ្នកគាំទ្ររបស់ Taylor ជាច្រើនបានស្នើ សុំឲ្យនាងគួរតែដកឈុតឆាកមួយនេះចេញ ដើម្បីជៀសវាងការប្រមាថគ្នានៅលើអ៊ីនធឺណិត។ ការរិះគន់ទាំងនេះបានធ្វើឱ្យក្រុមផលិតកម្មរបស់ Taylor សម្រាចចិត្តដកឈុតនេះចេញពី MV នេះ។

យ៉ាងណាមិញក្នុងចំណោម ១៣ បទនៅក្នុងអាល់ប៊ុម Midnights បទ”Anti-Hero” គឺជាបទចម្រៀងដែលទាក់ ទាញការចាប់អារម្មណ៍បំផុត ដោយសារតែវាត្រូវបានជ្រើសរើសឱ្យចេញ MV ផ្លូវការ ជាពិសេស Taylor Swift បានសរសេរ និងដឹកនាំ MV បទចម្រៀងនេះដោយផ្ទាល់៕
ប្រែសម្រូល៖នាងតូច
ចុចអាន៖Taylor Swift បំបែកកំណត់ត្រាពិភពលោកជាថ្មី ម្ដងទៀត ជាមួយអាល់ប៊ុម Midnights
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


