ជីវិតកម្សាន្ដ
ឃើញយាយ លីណា រិះគន់បវរកញ្ញាកម្ពុជា អ្នកគាំទ្រ ពេជ្រ វត្តីសារ៉ាវឌ្ឍី ចេញមកពន្លះវិញយ៉ាងចាស់ដៃ
តាមការកត់សម្គាល់ ក្រោយបញ្ចប់កម្មវិធីប្រកួតសម្រស់កញ្ញាឯកអស្ចារ្យ (Miss Grand International២០២២) ដោយជោគជ័យនៅប្រទេសឥណ្ឌូណេស៊ីកាលពីថ្មីៗនោះ ក៏ស្រាប់តែផ្ទុះការវែកញែក ដោយខ្លះសម្ដែងការគាំទ្រចំពោះលទ្ធផល នៃការប្រកួត ចំណែកខ្លះទៀតបង្ហាញការមិនពេញចិត្តចំពោះលទ្ធផល។

ជាមួយគ្នានេះបើចាប់អារម្មណ៍ទៅមើលបុគ្គលម្នាក់ដែលគេស្គាល់ឈ្មោះ យាយ លីណា ជាអ្នកមានឥទ្ធិពលមួយរូបក្នុងវិស័យសិល្បៈថៃ ភ្លាមៗនោះបានចេញមុខមករិះគន់ដោយមិនសំចៃមាត់លើកម្មវិធី Miss Grand ពិសេសគឺលោក Nawat ដែលជាអ្នកគ្រប់គ្រងស្ថាប័ន Miss Grand Internationalតែម្ដង។

បើផ្អែកតាមខ្លឹមសារ នៃការ Live Tiktok នោះ ម៉ែលីណា បានធ្វើការរិះគន់ខ្លាំងៗមកលើលោក Nawat ថា «នាងខ្ទើយចាស់ Nawat រៀបចំកម្មវិធីដូចបាយឡុកបាយឡ ឈុតបវរកញ្ញាភាគច្រើនដូចនាំគ្នាទៅលេងយីកេ ឬ រាំរង់តាមស្រុកភូមិ មិនស្អាតសោះ កោតតែឲ្យចូល Top ដែរ។ ហ្វីលីពីនស្អាត តែនាងខ្ទើយចាស់ឯងមិនឲ្យចូល ព្រោះតែខ្លួនមិនចូលចិត្តប្រទេសហ្វីលីពីន ព្រោះពួកគេក៏ស្អប់ខ្ទើយចាស់ឯងដូចគ្នា។ វៀតណាមក៏ស្អាត ហើយបានរង្វាន់សមជាគូប្រជែងជាមួយ Engfa»។

នៅក្នុងការឡាយនោះដែរ ម៉ែលីណា ក៏បាននិយាយរិះគន់មកកាន់បវរកញ្ញាកម្ពុជាកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី ដែរថា «ខ្ញុំមិនយល់ស្របទេ ដែលកម្ពុជាបានចូល Top។ កម្ពុជាមិនស្អាតផង ហេតុអ្វីបានចូល ចូលតាមណា? មិនស្អាតអ្វីសោះ មិនស័ក្ដិសមនឹងតំណែង Top 10 ឡើយ។ កម្ពុជាមិនស្អាតសោះឲ្យចូល Top 10 គឺដោយសារខ្ទើយចាស់ឯងចង់រកស៊ីជាមួយខ្មែរ ចង់លក់ផលិតផលនៅទីផ្សារស្រុកខ្មែរ អ៊ីចឹងហើយបានឲ្យនាងជាប់។

យាយ លីណា បាននិយាយទៀតថា ហ្វីលីពីនស្អាតជាងកម្ពុជា ម៉េចមិនឲ្យនាងចូល វៀតណាមក៏មិនបានចូល បែរជាកម្ពុជាជាប់។ ឃើញទេ ដូចខ្ញុំថា តានេះមិនចូលចិត្តហ្វីលីពីន អ៊ីចឹងបានមិនឲ្យចូល Top អ៊ីចឹងសមមុខនាងខ្ទើយចាស់ឯងហើយដែលពួកវៀតណាមនាំគ្នា Unfollow ខ្ញុំនៅតែមិនអស់ចិត្ត ហេតុអ្វីបានជាឲ្យកម្ពុជាចូល មិនស្អាតសោះ នាងឲ្យពិន្ទុមិនយុត្តិធម៌ សមមុខហើយដែលធ្លាក់ Follow មួយភ្លែត ២ លាន»។

បន្ទាប់ពីឃើញការរិះគន់ដូច្នេះដោយមិនបង្អង់យូរ អ្នកគាំទ្របវរកញ្ញាកម្ពុជា ពេជ្រ វត្តីសារ៉ាវឌ្ឍី បានបង្ហាញការមិនពេញចិត្ត និងចេញមកពន្លះយ៉ាងចាស់ដៃចំពោះបុគ្គលដែលគេហៅថា ម៉ែលីណា។

មតិអ្នកគាំទ្របានលើកឡើងតបទៅយាយ លីណា វិញថា ទាល់តែមុខដូចអ៊ំឯងបានគេហៅថាស្អាតមែន?, មិនបាច់ខឹងសម្បានឹងយាយប៉ិមុខជ័រនឹងទេ កុំថាឡើយនិយាយទើសពី Miss grand cambodia តែស្ដេចនៅស្រុកថៃក៏គាត់ជេរមិនប្រណីដែរ,មើលត្របកភ្នែកធ្លាក់ចង់ដល់កែងជើង,ទាល់មុខយារដូចយាហ៊ីដូចគាត់បានគេហៅថាស្អាត។

អ្នកដែលមានសម្រស់ស្រស់ស្អាតមកពីធម្មជាតិ គាត់មិនសរសើរទេ ទាល់តែអ្នកដែលចូលចិត្តកែដូចអ្នកនៅក្នុងប្រទេសរបស់គាត់បានគាត់សរសើរថាស្អាត មើលតែគាត់ទៅដឹងហើយ មិនដឹងត្រូវមុខកាំបិតប៉ុន្មានដងហើយ, កុំខ្វល់ តែយើងល្អគេច្រណែនចឹងហើយ ដុតខ្លួនឯងអ៊ីចឹងយាយ។ នេះជាសម្ដីអ្នកគាំទ្របវរកញ្ញាកម្ពុជា៕
អត្ថបទ ៖ ចាន់រ៉ា




-
សន្តិសុខសង្គម៥ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
សេដ្ឋកិច្ច៣ ថ្ងៃ agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកុលបុត្រកុលធីតា ៣២៨រូប ចូលរួមពិធីបួសនៅវត្តព្រះឥន្ទទេព ដើម្បីតបស្នងសងគុណ និងអបអរសាទរវិសាខបូជា
-
ព័ត៌មានជាតិ២ ថ្ងៃ agoក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ»
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី
-
ព័ត៌មានជាតិ២ ថ្ងៃ agoថៃលុបMoU 2001៖ សម្ដេចតេជោប្រាប់ថៃថា កុំបបួលកម្ពុជាចរចាទ្វេភាគីទៀត ត្រូវដឹកដៃគ្នាទៅរកយន្តការអន្តរជាតិ


