ជីវិតកម្សាន្ដ
អ្នកមេម៉ាយ ពេជ្រ សូលីកា បើកបេះដូងទទួលយកអ្នកថ្មីហើយឬ?
អ្នកមេម៉ាយចាយសម្រស់ ពេជ្រ សូលីកា មួយរយ:ចុងក្រោយនេះ ហាក់ជួបប្រទះនូវរឿងរ៉ាវស្មុគស្មាញនិងមិនសប្បាយចិត្តមួយចំនួន ពោលគឺចាប់តាំងពីមានដំណឹង នៃការបែកបាក់ស្វាមីមក។ ជាការកត់សម្គាល់អ្នកនាង ពេជ្រ សូលីកា គឺបច្ចុប្បន្នរំលងបញ្ហាមួយចូលដល់បញ្ហាមួយ ខណ:សាមីខ្លួនស្ទើរតែបាក់ទឹកចិត្តទៅហើយ។

ប៉ុន្តែកាលពីថ្មីៗនេះ អ្នកម្ដាយ Single រូបនេះ ហាក់មានភាពរឹងមាំឡើងវិញ ពិសេសគឺជារើយៗ នាងបានបង្ហាញការតុបតែងខ្លួនឡើងខ្ញង់ និងស្រស់ស្អាតមិនចាញ់ក្រមុំឡើយ ហើយឧស្សាហ៍ធ្វើដំណើរកម្សាន្ត ដើម្បីរំសាយអស់ទុក្ខកង្វល់នានាផងដែរ។

ជាក់ស្តែងមុននេះ ពេជ្រ សូលីកា បានធ្វើដំណើរកម្សាន្តនៅឯសមុទ្រ ហើយបង្ហោះរូបថតប៉ុន្មានសន្លឹកភ្ជាប់ជាមួយ Caption ថា «ស្រី Na និងស្រី ley បានជួបគ្នាហើយ នៅឡើយតែស្រីកា ហើយនឹងបងមិនទាន់បានជួបគ្នា»។

ថ្វីត្បិត ពេជ្រ សូលីកា បញ្ជាក់ថា មិនទាន់រកគូឃើញក៏ពិតមែន តែអ្នកគាំទ្រមួយចំនួននៅតែគិតថា នាងមានទំនាក់ទំនងស្នេហាជាមួយ ថុល សុភិទិ។ ប៉ុន្តែដំណឹងនេះ ទាំងសូលីកា និងភិទិ ធ្លាប់បានជម្រះមន្ទិលស្នេហ៍រួចហើយថា ពួកគេគ្រាន់តែជាអ្នករួមការងារជាមួយគ្នាប៉ុណ្ណោះ ហើយរឿងស្នេហាគឺមិនពិតទេ។

បន្ទាប់ពីរឿងរ៉ាវនេះស្ងប់ស្ងាត់មួយរយៈខ្លី ស្រាប់ថ្មីៗនេះគេឃើញ ពេជ្រ សូលីកា បង្ហោះសារថា «ចង់មា នថ្មីដែរ តែខ្លាចខ្លួនឯងលែងចេះស្មោះ»។ ទោះបីជាយ៉ាងណា ពេលនេះ ពេជ្រ សូលីកា ទំនងជាបើកបេះដូងវិញ ដោយមុននេះនាងទើបបង្ហោះរូបថតថ្មី ភ្ជាប់ខ្លឹមសារខ្លីចេញពីសមុទ្រហើយប្រាប់ថា «ភ្នំខ្ព ស់ប៉ុណ្ណា ក៏នៅតែចាញ់បេះដូងស្មោះអ្នកមេម៉ាយ» ៕
អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៩ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២០ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១៩ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ ថ្ងៃ agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


