ជីវិតកម្សាន្ដ
BLACKPINK ជួបជំទាវទីមួយរបស់បារាំងម្ដងទៀត បន្ទាប់ពីការប្រគំតន្ត្រី Gala
ក្រុមចម្រៀងនារី Kpop BLACKPINK បានជួបនឹងជំទាវទីមួយរបស់ប្រទេសបារាំងលោកស្រី Brigitte Macron ជាភរិយាប្រធានាធិបតីបារាំងលោក Emmanuel Macron បន្ទាប់ពីការប្រគុំតន្ត្រី Gala នៅសាលប្រគុំតន្ត្រី Le Zenith ក្នុងតំបន់ Parc Villette នៃទីក្រុងប៉ារីស ។

BLACKPINK បានទៅលេងទីក្រុងប៉ារីស ដើម្បីចូលរួមការប្រគុំតន្ត្រី “Le Gala des Pièces Jaunes” ដែលរៀបចំដោយមូលនិធិមន្ទីរពេទ្យបារាំង ដឹកនាំដោយលោកស្រី Macron និងបានជួបហើយថតរូបជុំគ្នាជាមួយជំទាវទីមួយរបស់បារាំង ដោយលោកស្រី Macron បានទទួលតំណែងជាប្រធានមូលនិធិមន្ទីរពេទ្យនៅឆ្នាំ ២០១៩ ។

នេះមិនមែនជាលើកទីមួយទេដែល BLACKPINK និងលោកស្រី Brigitte Macron បានជួបគ្នា កាលពីខែធ្នូ ឆ្នាំ ២០២២ លោកស្រី Macron ក៏ត្រូវបានគេឃើញទៅទស្សនាការប្រគុំតន្ត្រីនៃដំណើរទេសចរណ៍អឺរ៉ុបរបស់ BLACK PINK នៅទីក្រុងប៉ារីសផងដែរ។ ក្រៅពី BLACKPINK តារាចម្រៀងលំដាប់ពិភពលោកដូចជា Pharrell Williams និង Mika ក៏បានឡើងឆាករកប្រាក់ចំណូល ហើយបរិច្ចាគប្រាក់ពីការលក់សំបុត្រទៅមូលនិធិមន្ទីរពេទ្យបារាំង។

ជាមួយគ្នានេះ បន្ទាប់ពីការប្រគុំតន្ត្រី “Le Gala des Pièces Jaunes” រួចមកBLACKPINK នឹងបន្តដំណើរការប្រគុំតន្ត្រីទេសចរណ៍ born pink របស់ខ្លួនដោយរៀបចំការសម្តែងនៅទីក្រុង Abu Dhabi ប្រទេសអារ៉ាប់រួម នៅថ្ងៃទី ២៨ នាពេលខាងមុខនេះ ៕
ប្រែសម្រួល៖នាងតូច
ចុចអាន៖Lisa បំបែកកំណត់ត្រាពិភពលោក Guinness ដល់ទៅ ៥ ក្នុងឆ្នាំតែមួយ
ចុចអាន៖រូបថតមួយសន្លឹករវាង Lisa និង Neymar កំពុងក្លាយជាប្រធានបទក្ដៅ របស់ហ្វេនជុំវិញពិភពលោក
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


