ជីវិតកម្សាន្ដ
មនុស្សតិចណាស់ដឹងថា Liu Yifei មានប្រវត្តិគ្រួសារលេចធ្លោខ្លាំងក្នុងសង្គមចិន
ក្នុងនាមជាតារាស្រីមានសម្រស់លេចធ្លោបំផុត Liu Yifei តែងតែត្រូវបានគេសរសើរចំពោះសម្រស់របស់នាង ហើយក៏មានមនុស្សតិចណាស់ដែលដឹងថា តារាសម្ដែងស្រីរូបនេះ កើតមកក្នុងគ្រួសារដែលមានភាពប៉ិនប្រសប់ និងមានទេពកោសល្យ។

ជីតារបស់ Liu Yifei គឺជាអតីតទាហានដ៏ល្បីល្បាញក្នុងជួរកងទ័ព ដូច្នេះហើយគាត់បានប្តូរនាមត្រកូលរបស់គាត់ដើម្បីរំលឹកដល់សមមិត្តរបស់គាត់។ ចំណែកជីដូនឪពុករបស់នាងគឺជាលេខានៃមន្ទីរពេទ្យ Wuhan អស់រយៈពេលជាច្រើនឆ្នាំដែលល្បីល្បាញដោយសារជំនាញវិជ្ជាជីវៈរបស់គាត់។

មិនត្រឹមតែប៉ុណ្ណោះ ឪពុករបស់នាងគឺលោក An Shaokang ជាលេខាទីមួយនៃស្ថានទូតចិនប្រចាំប្រទេសបារាំង និងជាសាស្រ្តាចារ្យសាកលវិទ្យាល័យភាសាបារាំងមកពីទីក្រុងប៉េកាំង ដែលទាំងនេះបានជះឥទ្ធិពលដល់ការអប់រំរបស់តារាសម្តែងរូបនេះជាខ្លាំង។ គេដឹងថា Liu Yifei ចូលចិត្តអានសៀវភៅ និងចេះភាសាជាច្រើនដូចជា អង់គ្លេស ជប៉ុន ចិន និងបារាំង។ តារាស្រីរូបនេះក៏ពូកែប្រឡងគូរ ហើយល្បីតាំងពីអាយុ១៥ឆ្នាំម្ល៉េះ។

ដោយឡែក អ្នកម្ដាយរបស់នាងគឺលោកស្រី Liu Xiaoli គឺជាគ្រូបង្ហាត់របាំ Wuhan Academy of Drama និងជាតួសម្តែងក្នុងខ្សែភាពយន្តមួយចំនួន។ ទន្ទឹមនោះ ម្ដាយរបស់ Liu Yifei ក៏នាំកូនស្រីចូលទៅក្នុងពិភព showbiz ដែលកំពុងតែល្បីល្បាញ។ ទោះបីជាមានគ្រួសារដូចជាត្បូងពេជ្របែបនេះក៏ដោយ ប៉ុន្តែតួឯកស្រីក្នុងរឿង “Mulan” តែងតែជម្នះឧបសគ្គរហូតនាងបានបង្ហាញខ្លួនជាច្រើនដងក្នុងបញ្ជីតារាល្បីប្រចាំប្រទេសចិន១០០របស់ Forbes ហើយត្រូវបានគេដាក់ឈ្មោះថាជាតារាសម្ដែងស្រី Dan ថ្មីទាំងបួនរបស់ប្រទេសចិនក្នុងឆ្នាំ ២០០៩។ នាងក៏ត្រូវបានគេស្គាល់ថាជា “Fairy Sister” នៅក្នុងប្រទេសចិនដូចគ្នា៕



ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ទស្សនាទិដ្ឋភាពមង្គលការរបស់តួឯកប្រុស ក្នុងរឿងភាគកូរ៉េ “មនុស្សកញ្ជ្រោង”
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


