ជីវិតកម្សាន្ដ
Karina សមាជិកក្រុម Aespa បង្អួតខ្សែកតម្លៃខ្ទង់លានដុល្លារនៅមហោស្រពភាពយន្ត Cannes
ខ្សែកដែលពាក់ដោយ Karina សមាជិកក្រុម Aespa ចូលរួមកម្មវិធីនៅមហោស្រពភាពយន្តទីក្រុង Cannes បានក្លាយជាការចាប់អារម្មណ៍ខ្លាំងពីអ្នកគាំទ្រជាមួយភាពភ្ញាក់ផ្អើលនិងតំម្លៃដល់ខ្ទង់លានដុល្លារ ។

នេះជាលើកទីមួយហើយដែលក្រុមចម្រៀងនារី K-pop aespa បានចូលរួមក្នុងមហោស្រពភាពយន្ត Cannes ជាក្រុមពេញលេញ។ ក្នុងព្រឹត្តិការណ៍នោះ Karina បានពាក់រ៉ូបដែលរចនាពាក់រ៉ូបដែលរចនាដោយ Choi Jae Hoon និងបានបំពាក់វាជាមួយនឹងខ្សែកពេជ្រដែលធ្លាប់ពាក់ដោយតារាចម្រៀងអាមេរិក Rihanna កាលពីឆ្នាំ ២០១៤ ដែលតម្លៃនៃខ្សែកនេះត្រូវបានគេរាយការណ៍ថាមានប្រហែល ១.៦ ពាន់លានវ៉ុនកូរ៉េ (ប្រហែល ១.២ លានដុល្លារ) ។

ដោយឃើញខ្សែករបស់ Karina មានតម្លៃថ្លៃយ៉ាងនេះ មានអ្នកនិយមលេងអ៊ីនធឺណេតដែលបានរកឃើញនិងបញ្ចេ ញមតិដូចជា “នាងស្អាតជាងខ្សែកដែលនាងពាក់ទៅទៀត” និងអ្នកខ្លះទៀតបានក៏បញ្ចេញមាតិថា “នាងមើលទៅស្រស់ស្អាតខ្លាំងណាស់នៅក្នុងសម្លៀកបំពាក់ និងគ្រឿងអលង្ការរបស់នាង” ។

យ៉ាងណាមិញ Aespaជាក្រុមចម្រៀងK-Pop ដំបូងបង្អស់បានចូលរួមក្នុងកម្មវិធីមហោស្រពភាពយន្ត Cannes លើកទី ៧៦ នៅប្រទេសបារាំង ក្នុងនាមជាទូតសុឆន្ទៈសកលរបស់ក្រុមហ៊ុនគ្រឿងអលង្ការប្រណីតរបស់ប្រទេសស្វីស Chopard ដែលជាអ្នកឧបត្ថម្ភផ្លូវការនៃមហោស្រពភាពយន្ត Cannes តាំងពីឆ្នាំ ១៩៩៧ រហូតដល់បច្ចុប្បន្ន ៕
ប្រែសម្រួល៖នាងតូច
ចុចអាន៖តារាចម្រៀងជើងចាស់ Celine Dion លក់ផ្ទះតម្លៃ ៣០ លានដុល្លារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៣ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


