ជីវិតកម្សាន្ដ
មហាជនភ្ញាក់ផ្អើលនឹងសម្រស់មិនចាស់របស់តារាសម្តែង Choi Ji Woo ក្នុងវ័យ ៤៩ឆ្នាំ
វីដេអូនៅពីក្រោយនៃការថតផ្សព្វផ្សាយរបស់ Choi Ji Woo នាពេលថ្មីៗនេះត្រូវបានចេញផ្សាយ ដោយទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់មហាជន ក៏ដូចជាអ្នកគាំទ្ររបស់នាងជាមួយសម្រស់ដ៏ក្មេងជាងវ័យរបស់នាង ។

កាលពីថ្ងៃទី ១០ ខែមិថុនា នៅលើគណនី YouTube “YG STAGE” បានបង្ហោះវីដេអូថ្មីមួយមានចំណងជើងថា “ធ្លាក់ក្នុងអន្លង់ស្នេហ៍នឹងសម្រស់ Choi Ji Woo “។ វីដេអូនេះបង្ហាញពី Choi Ji Woo មកដល់កន្លែង ថតស្ពតពាណិជ្ជកម្ម ជាមួយរាងដ៏ស្លីមរបស់នាង ក្នុងឈុតសំលៀកបំពាក់ពណ៌ស។
នៅក្នុងខ្លឹមសារនៃការថតរូបដែលបង្ហាញតាមរយៈវីដេអូ Choi Ji Woo បានធ្វើឱ្យគ្រប់គ្នាចាប់អារម្មណ៍ជាមួយនឹងរូបភាពដ៏ស្រស់និងស្បែកដ៏សស្អាតរបស់នាង។ ជាពិសេសអ្នកគាំទ្រក៏ដូចជាមហាជនជាច្រើនមានការភ្ញាក់ផ្អើលជាមួយនឹងសម្រស់មិនចាស់របស់នាងបើក្រឡេកមើល Choi Ji Woo វាពិតជាពិបាកសម្រាប់អ្នកគ្រប់គ្នាក្នុងការស្រមៃថានាងមានអាយុ ៤៩ ឆ្នាំហើយ ។

យ៉ាងណាមិញ ប៉ុន្មានឆ្នាំក្រោយមក Choi Ji Woo មិនសូវសកម្មក្នុងវិស័យកម្សាន្តទេ បន្ទាប់ពីរៀបការ ជាមួយប្តីក្នុងឆ្នាំ ២០១៨ ដោយមានកូនស្រីម្នាក់ ហើយ នាងបានលះបង់ពេលវេលាភាគច្រើនដើម្បីជីវិតគ្រួសារ ៕
ប្រែសម្រួល៖នាងតូច
ចុចអាន៖Selena Gomez បដិសេធពាក្យចចាមអារ៉ាមថាមានស្នេហាជាមួយ Zayn
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


