ជីវិតកម្សាន្ដ
Jennie ប៉ើងសំពត់លើឆាកមុខអ្នកគាំទ្រវៀតណាមរាប់ម៉ឺននាក់
Jennie សមាជិកក្រុម BLACKPINK បានជួបឧបទ្ទវហេតុលើឆាកក្នុងការប្រគំតន្ត្រីនៅទីក្រុងហាណូយ កាលពីល្ងាចថ្ងៃទី ២៩ កក្កដា ខណៈពេលកំពុងសំណេះសំណាលជាមួយអ្នកគាំទ្រវៀតណាមរាប់ម៉ឺននាក់។

កាលពីពេលថ្មីៗនេះ អ្នកលេងអ៊ីនធឺណិតបានចែករំលែកឃ្លិបមួយរបស់ Jennie ច្រៀងយ៉ាងសប្បាយរីករាយ និងឆ្លើយឆ្លងជាមួយអ្នកគាំទ្រនៅគែមឆាក បន្ទាប់ពីការប្រគំតន្ត្រីបានបញ្ចប់។ ភ្លាមៗនោះ សំពត់របស់នាងស្រាប់តែប៉ើងចេញខណៈពេលដែលនាងឈរក្នុងទីតាំងមួយដោយមានកង្ហារបក់ខ្លាំង ហើយមិនអាចគ្រប់គ្រងខ្យល់បាន ទើបផ្នែកម្ខាងនៃសំពត់ខ្លីរបស់នាងហោះឡើងមកទល់មុខអ្នកទស្សនារាប់ម៉ឺននាក់។
យ៉ាងណាមិញ ដោយសារ Jennie ស្លៀកសំលៀកបំពាក់ការពារពីខាងក្នុងទើបមិនប៉ះពាល់ខ្លាំងពេក។ ក្រោយជួបហេតុការណ៍នេះ តារាចម្រៀងស្រីរូបនេះ បានដោះស្រាយភ្លាមៗ ដោយដើរថយក្រោយ ទាំងទឹកមុខគួរឲ្យស្រលាញ់ និងស្នាមញញឹម ដើម្បីបំបាត់ភាពអាម៉ាស់របស់នាង។ សកម្មភាពរបស់ Jennie បានធ្វើឲ្យអ្នកគាំទ្រវៀតណាមកាន់តែរំភើប និងបន្តហៅឈ្មោះនាងក្នុងអំឡុងពេលប្រគុំតន្ត្រីនៅទីក្រុងហាណូយ។
សូមរម្លឹកថា Born Pink គឺជាដំណើរទេសចរណ៍ពិភពលោកលើកទី ២ របស់ BLACKPINK ដែលបានចាប់ផ្តើមនៅល្ងាចថ្ងៃទី១៥ខែតុលា ឆ្នាំ ២០២២ នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េ ជាមួយនឹងគោលដៅចំនួន ៦៤ ជុំវិញពិភពលោក។ Born Pink បានបំបែកឯតទគ្គកម្មជាបន្តបន្ទាប់ ដែលបានក្លាយជាដំណើរទេសចរណ៍ដ៏ជោគជ័យបំផុតគ្រប់ពេលដោយក្រុមចម្រៀងស្រី។ យោងតាមស្ថិតិពីអង្គភាពស្ថិតិចំណូលទេសចរណ៍ Touring Data ដំណើរកម្សាន្តបាននាំមកនូវប្រាក់ចំណូលចំនួន ៧៨.៥ លានដុល្លារអាមេរិក ជាមួយនឹងសំបុត្រចំនួន ៣៦៦,២៤៨ ត្រូវបានលក់ដោយមានតែ ២៦កម្មវិធីដំបូងប៉ុណ្ណោះ៕


ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖លោក ភីថា និងតារាកូរ៉េ Jackson Wang ត្រូវប្រជាជនថៃចាត់ទុកជាផ្កាយសំណាងរឿងលេខឆ្នោត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


