ជីវិតកម្សាន្ដ
Miss Grand កុយ អេនណា ឆ្លើយតប ក្រោយរងការរិះគន់លើរូបសម្បត្តិ
ក្រោយរងការរិះគន់លើរូបសម្រស់ពីអ្នកគាំទ្រមួយចំនួនក្នុងការបង្ហាញខ្លួនវគ្គហែលទឹក កាលពីថ្មីៗនេះ កញ្ញា កុយ អេនណា បានចេញមុខឆ្លើយតបដោយចិត្តត្រជាក់ ខណៈនាងត្រៀមខ្លួនជាស្រេច ដើម្បីដណ្ដើមជ័យលាភី Miss Grand Cambodia 2023។

អំឡុងស្រីស្អាត កុយ អេនណា បង្ហាញខ្លួនប្រឡង Miss Grand Cambodia 2023 ស្រាប់តែថ្មីៗនេះ នាងបានរងការរិះគន់សើចចំអកពីបុគ្គលមួយចំនួនទៅវិញ។ តតាំងការរិះគន់នេះ បវរកញ្ញា កុយ អេនណា បានឆ្លើយតបដោយចិត្តត្រជាក់ថា «កើតមកជើងធំ រូបរាងធំល្អ មិនមែនជាកំហុស អ្វីដែលខុសត្រង់ថា បើយើងនៅតែយកពាក្យសម្ដីអ្នកដែលគេ bully ហើយកើតទុក្ខខូចចិត្តម្នាក់ឯងនោះ បានវាខុស»។

កុយ អេនណា បន្ថែមថា «តែបើយើងយកពាក្យទាំងអស់នោះមកកែប្រែខ្លួនឯង នោះទើបវាជារឿងមួយដ៏ល្អ ហើយមានន័យសម្រាប់ខ្លួន យើងអរគុណសម្រាប់ការ bully រូបនាងខ្ញុំ នាងខ្ញុំនឹងស៊ូឲ្យដល់ទីបញ្ចប់»។

ជាមួយគ្នា នៃការលេចវត្តមានចូលរួមប្រកួតដណ្ដើមមកុដរបស់ស្រីស្អាតតំណាងខេត្តក្រចេះ កញ្ញា កុយ អេណា នេះដែរ ក៏មានអ្នកគាំទ្រខ្លះទៀតលើកឡើងដោយមើលឃើញពីសមត្ថភាព និងរូបសម្រស់នាងផងដែរ។

គួរជម្រាបថា កញ្ញា កុយ អេនណា បច្ចុប្បន្នជាបេក្ខភាពម្នាក់ ក្នុងចំណោមបេក្ខភាពឯទៀត ដែលកំពុងត្រៀមខ្លួនក្នុងការប្រកួត Miss Grand Cambodia 2023 ដ៏លេចធ្លោម្នាក់ ចំណោមបេក្ខភាពចំនួន ២៥ រូប។ បេក្ខភាព Miss Grand រូបនេះ ចេញមកតំណាងឲ្យខេត្តក្រចេះ៕
អត្ថបទ ៖ ចាន់រ៉ា



-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


