ជីវិតកម្សាន្ដ
ដាភ្លេង សម្រេចចាកចេញពីទ្រនំចាស់ធ្លាប់សាងឈ្មោះជិត១០ឆ្នាំដោយសារហេតុផលមួយនេះ
ភ្នំពេញ ៖ ទីបំផុតអ្នកនិពន្ធបទភ្លេងល្បីឈ្មោះប្រចាំផលិតកម្មថោនគឺលោក ដាភ្លេង បានប្រកាសសម្រេចចិត្តចាកចេញពីផលិតកម្មថោនជាផ្លូវការបន្ទាប់ពីសាងកេរ្តិ៍ឈ្មោះមានរយៈពេលជិត១០ឆ្នាំកន្លងទៅនេះ។

ការប្រកាសចាកចេញពីផលិតកម្មចាស់ថោន ពីសំណាក់អ្នកនិពន្ធ ដាភ្លេង នាពេលនេះកំពុងធ្វើឲ្យទស្សនិកជនជាច្រើនមានការចាប់អារម្មណ៍និងភ្ញាក់ ផ្អើលគ្រប់គ្នាចំពោះមូលហេតុដែលនាំឲ្យលោកសម្រេចចិត្តបែបនេះ។ ប៉ុន្តែបើតាមការបង្ហើបពីសាមីខ្លួនថា ការចាកចេញនេះគឺពុំមានបញ្ហាអ្វីឡើយពោលគឺលោកគ្រាន់តែចង់ផ្លាស់ប្តូរបទពិសោធន៍ថ្មីៗប៉ុណ្ណោះ។

លោក ដាភ្លេង បានឲ្យដឹងខ្លីទៀតថា សម្រាប់ពេល វេលាដែលលោកនឹងត្រូវចាកចេញពីថោនគឺនៅអំឡុងថ្ងៃ ទី៣០ ខែមករា ឆ្នាំ២០២១នេះ។ ដោយឡែកនៅលើហ្វេសប៊ុករបស់ ដាភ្លេង ក៏បានរៀបរាប់ភ្ជាប់ស្នាដៃនិពន្ធជាច្រើនថានេះជាស្នាដៃដំបូងរបស់ខ្ញុំបាទ ដាភ្លេង ដែលមានឱកាសក្លាយជា Composer (អ្នកនិពន្ធបទភ្លេង)នៅក្នុងផលិតកម្មថោន ក្រោមការមេត្តករុណា ការផ្តល់ឱកាស នឹងការផ្តល់កម្លាំងចិត្តរបស់ លោកនាយក នឹងនាយិកាTown Production Town Group Co., Ltdo., Ltd ឲ្យខ្ញុំខំប្រឹង តស៊ូបង្កើតស្នាដៃជាច្រើនរាប់មិន អស់ ហើយមានការគាំទ្រ យ៉ាងច្រើនពីសំណាក់ បងប្អូនខ្មែរយើងទូទាំងប្រទេស។

រហូតដល់ថ្ងៃមួយក៏បានគុណលោកនាយកផ្តល់ឱកាសឲ្យខ្ញុំបានបញ្ចេញសមត្ថភាពពីកំណើតនឹងជាចំណង់ចំណូលចិត្តតាំងពីក្មេង គឺចេញបទចម្រៀងក្នុងផលិតកម្មថោនដំបូងគេគឺបទ មិនយល់ (ហេតុអ្វីធ្វើដូចស្រលាញ់ខ្ញុំម្ល៉េះ?) ,នឹកនា , អារាម្មណ៍សល់ ខណៈបទទាំងនេះគឺមានការគាំទ្រយ៉ាង ច្រើនពីសំណាក់បងប្អូនយុវវ័យ អ៊ុពូមីងរហូតដល់ រាប់លាន ការចូលមើល។ នេះជាសម្តី ដាភ្លេង បន្ត។

លោកបញ្ជាក់ទៀតថា នៅថ្ងៃទី៣០ខែមករានេះ ក៏ជាថ្ងៃចុងក្រោយដែលខ្ញុំបម្រើការងារជូនផលិតកម្មថោន ខ្ញុំបាទពិតជាស្រលាញ់ទ្រនំមួយនេះណាស់ ពិតជាជាកន្លែងដែលត្រជាក់ជុំប្រកបដោយសេចក្តីមេត្តា ករុណា។ អស់រយៈពេលក្បែរ១០ឆ្នាំខ្ញុំពិតជាសប្បាយចិត្ត ដែលមានមេល្អ ក្រុមការងារល្អ ដែលតែងតែសហការណ៍ បានយ៉ាងល្អ កន្លងមក៕
ដោយ ៖ ចាន់រ៉ា

-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


