Connect with us

ជីវិតកម្សាន្ដ

ជា វណ្ណារិទ្ធ ចេញមុខនិយាយពាក់ព័ន្ធរឿងតម្លៃខ្លួនកីឡាករ ព្រំ សំណាង

បានផុស

នៅ

បន្ទាប់ពី​មាន​ការ​វែកញែក​រឿង​តម្លៃ​ខ្លួន​កីឡាករ​ប្រដាល់ ព្រំ សំណាង ភ្លាមៗ​នេះ​ដែរ ស្រាប់តែ​ពិធី​ករ​ល្បី​ឈ្មោះ​លោក ជា វណ្ណារិទ្ធ បាន​ចេញ​មក​និយាយ​ដោយ​បើកចំហ​ទៅ​កាន់​លោក ព្រំ សំណាង តែ​ម្ដង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធី​ករ​សម្បូរ​វោហារ​សព្ទ លោក ជា វណ្ណារិទ្ធ បាន​លើក​ឡើង​ថា «សំណាង ព្រំ​-​គុន​ខ្មែរ សង្ឃឹម​ថា ពូ នឹង​មិន​ខឹង​ស្អប់​ចំពោះ​អ្វី​ដែល​ខ្ញុំ​បាន​លើក​ឡើង​ទេ ព្រោះ​ខ្ញុំ​មិន​ចង់​ឲ្យ​ពូ​មាន​សំពាធ ដូច​ការ​លើក​ឡើង​ក្នុង​បទ​សម្ភាសន៍​អ៊ីចឹង ពូ​ថា​បាក់​ទឹកចិត្ត​ណាស់ មិន​នឹកស្មាន​ថា​តម្លៃ​ខ្លួន​បាន​ប៉ុណ្ណឹង បើ​ប្រៀបធៀប​នឹង​គេ ខ្ញុំ​យល់​ពី​អារម្មណ៍​ពូ​ណាស់ ព្រោះ​ខ្ញុំ​ក៏​ជា​អតីត​កីឡាករ​ប្រយុទ្ធ​មួយ​រូប​ដែរ»។

លោក ជា វណ្ណារិទ្ធ បន្ត​ទៀត​ថា «ចង់​បាន​ណាស់​តម្លៃ​ខ្លួន​ឲ្យ​សក្ដិសម​ទៅ​នឹង​ការ​ឈឺ​សាច់ តែ​កាលៈទេសៈ​ខ្លះ​ពិបាក​ណាស់ ពូ​ខ្លួនឯង​ដឹង​ហើយ គ្មាន​អ្នកណា​ដឹង​ច្បាស់​ជាង​ខ្លួនឯង​ទេ។ អ្វី​ដែល​ពូ​ត្រូវ​សម្រេចចិត្ត គឺ ទទួល​យក​បាន ឬ មិនបាន ប្រកួត ឬ មិន​ប្រកួត​ប៉ុណ្ណោះ ព្រោះ​ការ​ប្រកួត​នេះ​មើល​ទៅ ក៏ដូចជា​ការ​ប្រកួត​មិត្តភាព​ដែរ​ទេ ហើយ​មើល​ទៅ Dav ក៏​ស្រលាញ់​ពេញចិត្ត ពូ​ណាង និង​Fan Fan កម្ពុជា មិន​ធម្មតា​ដែរ»។

ពិធី​ករ​លោក ជា វណ្ណារិទ្ធ បាន​និយាយ​បន្ថែម​ថា «សូម​ផ្ដោត​អារម្មណ៍​ហ្វឹកហាត់​ឲ្យ​បាន​ល្អ​ណា កាល​បរិច្ឆេទ​ប្រកួត​បាន​កំណត់​ហើយ ខ្ញុំ​នៅតែ​គាំទ្រ​ពូ​ជានិច្ច ដោយ​ក្ដី​គោរព​ស្រលាញ់ ពូណាង កីឡាករ​លំដាប់​ប្រទេស​របស់​កម្ពុជា»។

ជាមួយ​គ្នា​នេះ​ដែរ ក៏​មាន​អ្នកគាំទ្រ​មួយ​ចំនួន​បាន​បញ្ចេញមតិ​ក្នុង​ការ​លើកទឹកចិត្ត​កីឡាករ ព្រំ សំណាង ឲ្យ​បន្ត​ការ​ខិតខំ​ហ្វឹកហាត់​បន្ថែម​ទៀត​ផង​ដែរ៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម