ជីវិតកម្សាន្ដ
ទស្សនាអាពាហ៍ពិពាហ៍របស់តួកំប្លែងថៃ Kohtee Aramboy សាមញ្ញខ្លាំង តែមានសុភមង្គល
កាលពីថ្ងៃ១៧ ខែធ្នូឆ្នាំ ២០២៣ តារាកំប្លែងប្រចាំប្រទេសថៃលោក Kohtee Aramboy និងមិត្តស្រី Kwang Suphak បានសម្រេចចិត្តរៀបអាពាហ៍ពិពាហ៍ចាប់ផ្តើមជីវិតរួមគ្នាជាប្តីប្រពន្ធផ្លូវការ បន្ទាប់ពីគូស្នេហ៍នេះបានសេពគប់គ្នាជី១០ឆ្នាំ។

ក្នុងពិធីរបស់តួកំប្លែងក្នុងរឿង“ប្រុសលក់ខ្លួន” គេសង្កេតឃើញថាមានតែសាច់ញាតិនិងក្រុមមិត្តជិតស្និតតែប៉ុណ្ណោះដែលត្រូវបាន Kohtee Aramboy អញ្ញើញឲ្យចូលរួម។ ក្នុងនោះផងដែរតារាកំប្លែងរូបនេះក៏ធ្លាប់បានលើកឡើងថា មិនមែនលោកមិនចង់អញ្ញើញមនុស្សគ្រប់គ្នា ប៉ុន្តែលោកបានប្រាប់ហេតុផលថា អ្នកខ្លះនៅឆ្ងាយពេក ឬមានការងារច្រើនមិនអាចចូលរួមបាន។
ទោះយ៉ាងណាក៏ដោយ ដ្បិតថាក្នុងពិធីដ៏សំខាន់មួយនេះមិនសូវមានភ្ញៀវក៏ពិតមែន ប៉ុន្តែតាមរយៈការបង្ហោះរបស់បងប្អូននិងមិត្តរបស់ Kohtee Aramboy គឺបង្ហាញពីភាពរីករាយនិងមានសុភមង្គលខ្លាំង ពីសំណាក់ឪពុកម្ដាយកូនកំលោះនិងកូនក្រមុំទាំងសងខាង។ ស្របពេលដែលទស្សនិកជនជាច្រើនបានសម្រុកចូលទៅបញ្ចេញមតិ ជូនពរដល់គូស្នេហ៍ថ្មីថ្មោងជួបតែសុខសប្បាយ និងស្រលាញ់គ្នាដល់ចាស់រៀងៗខ្លួន។
សូមបញ្ចាក់ដែរថា Kohtee Aramboy និងមិត្តស្រីបានរួមរស់ជាមួយគ្នាអស់រយៈពេល ១០ ឆ្នាំមកហើយ ដោយពួកគេឆ្លងកាត់ការឡើងចុះជាច្រើនដង។ រហូតមកដល់ឆ្នាំ ២០១៧ Kohtee បានសម្រេចចិត្ត Surprise ដោយសុំរៀបការនៅ Maldives គម្រោងរៀបចំពិធីមង្គលការបានសម្រេចថានឹងធ្វើនៅចុងឆ្នាំ២០១៧ ឬដើមឆ្នាំ ២០១៨ ប៉ុន្តែការផ្ទុះឡើងនៃជំងឺកូវីដបានកើតឡើង។ រហូតដល់គូស្នេហ៍ត្រូវទុករឿងអាពាហ៍ពិពាហ៍មួយឡែកសិន។
ក្រោមកនៅខែមិថុនា ឆ្នាំ ២០២៣ តារាកំប្លែង Kohtee បានសម្រេចចិត្តសុំមិត្តស្រីរៀបការម្តងទៀត នៅពាក់កណ្តាលកម្មវិធី Today Show ដោយមានការចូលរួមជាសាក្សីពីពិធីករនៃកម្មវិធីផងដែរ៕

សូមទស្សនារូបភាពពិធីមង្គលការរបស់តួកំប្លែងថៃ Kohtee Aramboy ខាងក្រោម៖








អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖សេពគប់គ្នាជិត១០ឆ្នាំ តួកំប្លែងថៃក្នុងរឿង “ប្រុសលក់ខ្លួន” ចូលរោងការថ្ងៃនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២០ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២០ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


