ជីវិតកម្សាន្ដ
ម្ដាយ Preeyada លើកដៃសំពះអរគុណ Aum ដែលជួយគាត់ពេលទឹកដល់ច្រមុះ
ម្ដាយរបស់ Preeyada Sittachai បានលើកដៃគោរព និងថ្លែងអំណរគុណដល់តារាសម្ដែងស្រី Aum Patcharapa ចំពោះទឹកចិត្តសប្បុរសរបស់នាងក្នុងការគាំទ្រក្រែមលាបបបូរមាត់ ដើម្បីជួយកែលម្អជីវភាពគ្រួសារ បន្ទាប់ពីជំពាក់បំណុលគេរហូតដល់ក្ស័យធន។

តាមរយៈកម្មវិធី Bad Again EP.7 នៅលើ ប៉ុស្តិ៍ DG ម្ដាយរបស់តារាសម្ដែងស្រី Preeyada Sittachai ដែលគេហៅថាម៉ែ Lee បានដាច់ចិត្តទម្លាយនូវស្ថានភាពគ្រួសារដែលជួបការលំបាកខ្លាំងដល់ថ្នាក់ជំពាក់បំណុលគេជុំទិស។ នៅចំណុចមួយក្នុងកម្មវិធី ម៉ែ Lee បានបង្ហាញពីចំណាប់អារម្មណ៍ មិនអាចបំភ្លេចបានរបស់ Aum Patcharapa ដោយនិយាយថា តារាវ័យក្មេងរូបនេះ បានចំណាយលុយជាង ៣០,០០០ បាត ដើម្បីទិញក្រែមរបស់គាត់ ។ ការជួយរបស់តារាសម្ដែងជួរមុខរូបនេះ បានអនុញ្ញាតឲ្យគាត់មានលុយដើម្បីផ្គត់ផ្គង់គ្រួសារ។ ក្រោយមក គាត់បានលើកដៃគោរពនៅកណ្តាលកម្មវិធីក្នុងន័យដឹងគុណ ហើយនិយាយថាគាត់មិនដែលភ្លេចអ្វីដែល Aum ផ្តល់ឲ្យគាត់ទេ។
ម៉ែ Lee បានបង្ហើបទៀតថា មូលហេតុដែល Aum ទិញក្រែម គឺដោយសារកូនស្រីគាត់បានថតរឿងមួយមានចំណងជើងថា Jaew Jai Rai Kub Khun Chai Taewada ជាមួយ Aum ហើយពេលនោះអាចថាជាចៃដន្យផងក៏ថាបានដែលនាងជួយដោយមិនឲ្យប្រាប់អ្នកណាឡើយ។ ជាពិសេសទៀតនោះ សូម្បីតែតារាស្រី punyaporn poonpipat ក៏បានជួយទិញដូចគ្នាផងដែរ។
យ៉ាងណាមិញ បន្ទាប់ពីអ្នកគាំទ្របានទស្សនានូវឃ្លិបនៃបទសម្ភាសន៍របស់ម្ដាយតារាសម្ដែង Preeyada Sittachai រួចម្នាក់ៗបានលើកសរសើរទឹកចិត្តរបស់ Aum ហើយថានេះអាចជាហេតុផលដែលនាងដណ្តើមបានបេះដូងទស្សនិកជនទូទាំងប្រទេស រហូតគេឯងចាត់ទុកនាងថាតារាលេខ១ក្នុងប្រទេសថៃទៀតផង៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ក្រោយលេចឮល្អក់កករ ពេលនេះ Bella និងរៀមច្បង Anne ប៉ះគ្នានៅកម្មវិធីមួយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៩ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


