ជីវិតកម្សាន្ដ
គម្រប់ខួបអាពាហ៍ពិពាហ៍១ឆ្នាំ Mark និង Kim សម្ងំអបអរតែ២នាក់យ៉ាងក្ដីសុខ
ជាការពិតណាស់ តារាសម្ដែងថៃ Mark Prin និង Kimberley បានក្លាយជាស្វាមីភរិយាក្នុងពិធីអាពាហ៍ពិពាហ៍កាលពីឆ្នាំ២០២៣កន្លងទៅនេះ គិតត្រឹមថ្ងៃទី១៥ ខែកញ្ញា នេះ បានកន្លងហួសអស់រយៈពេល១ឆ្នាំត្រឹមតែម្ដង។ ជាមួយគ្នានេះដែរ Mark និង Kim ក៏បានធ្វើការអបអរគម្រប់ខួបថ្ងៃរៀបការរបស់ខ្លួនតែ២នាក់យ៉ាងមានក្ដីសុខ។

តារាប្រុសស្រី ដែលជាគូស្នេហ៍ដ៏ល្បីល្បាញនេះ ក៏បានបង្ហោះរូបភាពយ៉ាងផ្អែមល្ហែម ទៅក្នុងបណ្ដាញសង្គមឲ្យអ្នកគាំទ្របានចូលរួមអបអរខួបអាពាហ៍ពិពាហ៍របស់ខ្លួនផងដែរ។ ទន្ទឹមនឹងនេះដែរ អ្នកគាំទ្រនាំគ្នាចូលខមិនអបអរសាទរគូស្វាមីភរិយានេះ ហើយព្រមទាំងបានសួរនាំថាកាលណាយកកូន ខណៈរៀបការបានមួយឆ្នាំហើយ។

ដោយឡែក Kimberley ធ្លាប់និយាយថា នាងពិតជាមានអារម្មណ៍រំភើប ដែលនឹងក្លាយជាម្ដាយគេ នាពេលអនាគត់នេះ ក៏ប៉ុន្ដែបច្ចុប្បន្ន ពួកគេទាំងពីរនាក់ មិនទាន់មានគម្រោងយកកូននៅឡើយនោះទេ ក៏ព្រោះតែមានការងារសិល្បៈមមាញឹកនៅឡើយ។

បើក្រឡេកមកមើលជីវិតគូស្នេហ៍ Mark និង Kim នេះ ហាក់ដូចជាមានសុភមង្គល គួរឲ្យច្រណែនមែនទែន ដោយពួកគេតែងតែបង្ហាញភាពផ្អែមល្ហែមទៅកាន់មហាជនជានិច្ច៕
ប្រភព៖ kimmy_kimberley





-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៣ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


