ជីវិតកម្សាន្ដ
តារារ៉េប Kanye ដើរទិញឥវ៉ាន់ជាមួយភរិយាយ៉ាងប្រងើយ អត់ខ្វល់ពាក្យចចាមអារ៉ាមលែងលះ
នាពេលថ្មីៗនេះ តារារ៉េបអាមេរិក Kanye West ត្រូវបានគេឃើញដើរទិញឥវ៉ាន់ជាមួយភរិយា Bianca Censori នៅក្នុងផ្សារទំនើបតូក្យូ បន្ទាប់ពីមានពាក្យចចាមអារ៉ាមអំពីការបែកគ្នារបស់ពួកគេ បានសាយភាយលើបណ្ដាញសង្គម។
យោងតាម Page Six បានរាយការណ៍ថា Kanye និង Bianca ត្រូវបានគេឃើញនៅក្នុងការដើរទិញឥវ៉ាន់រួមគ្នានៅក្នុងផ្សារទំនើបតូក្យូកាលពីថ្ងៃអង្គារ។ ក្នុងអំឡុងពេលដែលពួកគេចេញទៅក្រៅ ស្ថាបត្យករជនជាតិអូស្ត្រាលីរូបនេះ បានដាក់ដៃរបស់នាងជុំវិញមុខរបស់ Kanye ខណៈពេលដែលនៅលើជណ្តើរយន្ត ហើយក្រោយមកបានកាន់ដៃរគ្នាដើរចូលទៅក្នុងហាងទំនើបមួយ។
ការបង្ហាញខ្លួននេះបានកើតឡើងភ្លាមៗ បន្ទាប់ពីរបាយការណ៍ TMZ កាលពីថ្ងៃចន្ទបានបង្ហាញថា គូស្នេហ៍មួយគូនេះបានជូនដំណឹងដល់មិត្តភក្តិជិតស្និទ្ធអំពីការបែកគ្នាកាលពីប៉ុន្មានសប្តាហ៍មុន។ យោងតាមរបាយការណ៍បានឲ្យដឹងថា Kanye គ្រោងនឹងផ្លាស់ទៅរស់នៅទីក្រុងតូក្យូ និងបន្តការលែងលះ ចំណែក Bianca ត្រូវបានគេសន្មត់ថា កំពុងរៀបចំត្រឡប់ទៅប្រទេសអូស្ត្រាលីវិញ ដើម្បីនៅជាមួយគ្រួសាររបស់នាងក្រោយការបែកគ្នា។
យ៉ាងណា ការជួបគ្នាជាសាធារណៈលើកចុងក្រោយរបស់ពួកគេ គឺនៅថ្ងៃទី ២០ ខែកញ្ញា ក្នុងដំណើរដើរទិញឥវ៉ាន់ផ្សេងទៀតក្នុងទីក្រុងតូក្យូ។ ក្រោយមក Kanye ត្រូវបានគេសង្កេតឃើញចូលរួមក្នុងព្រឹត្តិការណ៍ទោល ហើយត្រូវបានគេឃើញធ្វើដំណើរនិងញ៉ាំអាហារតែម្នាក់ឯង។
ប្រភពមួយបានបង្ហើបប្រាប់សារព័ត៌មាន Daily Mail ដែរថា ការបង្ហាញខ្លួននេះគឺមិននឹកស្មានដល់ដោយមិត្តជិតស្និទ្ធរបស់ពួកគេដែលបង្ហាញថាគូស្នេហ៍ខ្លួនឯងបានផ្សព្វផ្សាយពាក្យចចាមអារ៉ាមអំពីការបែកគ្នារបស់ពួកគេ។ បន្ថែមពីលើនេះ ប្រភពមួយផ្សេងទៀតបានលើកឡើងថា មិត្តភក្តិរបស់ Bianca បានរិះគន់ទង្វើនេះ ដោយដាក់ស្លាកថាជាសកម្មភាពផ្សព្វផ្សាយជាសាធារណៈក្នុងគោលបំណងផ្សព្វផ្សាយអាល់ប៊ុមនាពេលខាងមុខរបស់ Kanye ដោយអ្នកខ្លះពិពណ៌នាអំពីស្ថានភាពនេះថាជារឿងគួរឲ្យអាណិតទៅវិញ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖វ័យ៦១ឆ្នាំមិនបញ្ហា តារាម៉ូដែលប្រេស៊ីល ប្រាប់អាថ៌កំបាំងរក្សាភាពក្មេងជារៀងរហូត
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៩ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


