ជីវិតកម្សាន្ដ
Boy Pakorn ប្រកាសផ្ដាច់ចំណងជាមួយថៅកែ Icon Group ដែលរកស៊ីលើកម្លាំងញើសឈាមអ្នកដទៃ
តារាសម្តែងថៃ លោក Boy Pakorn បានផ្តល់សេចក្តីថ្លែងការណ៍ទៅកាន់ក្រុមស៊ើបអង្កេតនៃនាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្នុងសំណុំរឿងដែលខ្លួនបានធ្វើជាពិធីករឲ្យក្រុមហ៊ុន The Icon Group ថា ចាប់ពីពេលនេះតទៅលោកគ្មានការពាក់ព័ន្ធជាមួយមេធំនេះទៀតទេ។

តាមរយៈការផ្ដល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មានដែលកំពុងរង់ចាំ តារាសម្ដែងថៃរូបនេះបាននិយាយថា ដោយសារតែបញ្ហានេះចាបញ្ហាធំខ្លាំង ដូច្នេះវាត្រូវចំណាយពេលយូរដើម្បីផ្តល់ភស្តុតាង ព្រោះខ្ញុំឡើងទៅធ្វើរឿងជាច្រើន ទាំងការរកភស្តុតាង រួមជាមួយលិខិតកិច្ចសន្យាផ្សេងៗត្រូវបានផ្ញើ កិច្ចសន្យាការងារទាំងពីរ និងលិខិតកិច្ចសន្យាស្នើសុំលុបចោលកិច្ចសន្យាការងារ ហើយត្រូវបានកត់ត្រាជារៀងរាល់ថ្ងៃ រួមជាមួយនឹងការរាយការណ៍បញ្ហាក្នុងករណីរបស់អ្នកផ្ទាល់។
លោក Boy Pakorn បានបញ្ចាក់ទៀតថា កាលពីមុន ទាំងលោកនិងថៅកែ Icon Group តែងតែបានជួបគ្នានៅកន្លែងធ្វើការ ឬដើរតាមខាងក្រៅជួបគ្នាដោយចៃដន្យ ពួកយើងអាចរាក់ទាក់គ្នាក្នុងនាមជាអ្នកស្គាល់។ ប៉ុន្តែចាប់ពីពេលនេះតទៅ កុំឲ្យមានការពាក់ព័ន្ធអ្វីទាំងអស់។
លើសពីនេះទៀតដែរ តួប្រុសស្ថិតក្រោមទ្រនំប៉ុស្តិ៍លេខ៣ថៃបានបញ្ចាក់ទៀតថា ចំពោះអ្នកពាក់ព័ន្ធនឹងបញ្ហានេះមិនថាជាតារាឬអ្នកណាទេ សូមទៅបញ្ជាក់ការពិតតាមច្បាប់។ មនុស្សគ្រប់គ្នាដឹងដោយបេះដូង អ្វីដែលអ្នករាល់គ្នាបានធ្វើហើយបានលុយដោយស្រួលៗ នោះគឺសុទ្ធតែទុក្ខរបស់អ្នកដទៃទាំងអស់។
យ៉ាងណាក៏ដោយ កាលពីប៉ុន្មានថ្ងៃមុន តារាសម្ដែងថៃ Min Pechaya បានចេញមុខសុំទោសមហាជនទាំងទឹកភ្នែកជោគថ្ពាល់ ក្នុងពេលដែលនាងមិនបានធ្វើការស្រាវជ្រាវឲ្យហ្មត់ចត់មុនពេលផ្សព្វផ្សាយ The iCon Group ជាក្រុមហ៊ុនមួយកំពុងស្ថិតនៅក្រោមការស៊ើបអង្កេត ពីបទក្លែងបន្លំ ព្រមទាំងត្រូវគេរាយការណ៍ថាបានជំរុញឲ្យមនុស្សជាច្រើនក្ស័យធន។ ព្រមជាមួយគ្នានោះដែរ សូម្បីតែតារាប្រុសលោក Kan Kantathavorn ក៏បានបញ្ចប់តួនាទីជាពិធីករគ្រប់កម្មវិធីក្រោមហេតុផលឲ្យប៉ូលិសស៊ើបអង្កេតឲ្យបានច្បាស់លាស់សិន៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖Min ចេញមុខសុំទោសទាំងទឹកភ្នែក បន្ទាប់ពីជាប់ចោទឃោសនាឲ្យក្រុមហ៊ុនបោកប្រាស់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៩ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៨ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


