ជីវិតកម្សាន្ដ
តួឯកចិនរឿង «Big World» លក់សំបុត្រប្រគំតន្រ្តីជាថ្នូរសត្វគោ ដើម្បីជួយដល់កសិករ
តារាសម្ដែងចិន និងជាតួឯកប្រុសក្នុងរឿង «Big World» បានធ្វើការប្រគំតន្រ្តីផ្ទាល់ខ្លួន ដោយលក់សំបុត្រជាថ្នូរនឹងការដោះដូរសត្វគោក្នុងទំហំទឹកប្រាក់ ១៧,០០០ដុល្លារអាមេរិក ដោយដាក់ថា កៅអីមានសិទ្ធិនៅលើទីផ្សារ សម្រាប់អ្នកដែលចំណាយប្រាក់ដើម្បីទិញគោក្របីក្នុងតំលៃមិនធម្មតា ជួយង្កើនប្រាក់ចំណូលរបស់កសិករក្នុងស្រុក។

តាមរយៈគម្រោងមួយនេះដែរ បានធ្វើឡើងដោយតារាចម្រៀងនិងសម្ដែងលោក Jackson Yee ដោយបានទាក់ទាញប្រព័ន្ធផ្សព្វផ្សាយសង្គម ជាពិសេសការផ្តល់ជូនសំបុត្រសម្រាប់កៅអីដែលមានសិទ្ធិសម្រាប់អ្នកដែលបង់ប្រាក់ ១២០,០០០ យន់ (១៧,0០០០ ដុល្លារអាមេរិក) ដើម្បីចិញ្ចឹមកូនគោចំនួន ១២ក្បាល។
តារាចម្រៀងវ័យ ២៤ ឆ្នាំ ត្រូវបានចាត់ទុកថាជាតារាដែលទទួលបានជោគជ័យបំផុតនៅក្នុងប្រទេសចិន ដែលកើតក្រោយឆ្នាំ ២០០០ ។ ចាប់តាំងពីបានបង្ហាញខ្លួនជាលើកដំបូងក្នុងនាមជាសមាជិកនៃក្រុមក្មេងប្រុស TFBoys នៅអាយុ ១២ ឆ្នាំ លោកទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង។

យ៉ាងណា ទូរទស្សន៍ Hubei TV បានរាយការណ៍ថា នៅពេលដែលសំបុត្រសម្រាប់ការប្រគំតន្ត្រីរបស់លោក នៅទីក្រុងសៀងហៃនៅថ្ងៃទី ២ ខែសីហាបានលក់នៅថ្ងៃទី ២៤ ខែកក្កដាពួកគេបានលក់អស់ក្នុងរយៈពេលប៉ុន្មានវិនាទី។ជាពិសេស របាយការណ៍បាននិយាយថា កៅអីល្អៗមួយចំនួនបានទាក់ទាញការដេញថ្លៃរហូតដល់ ៨០,០០០ យន់ (១១,០០០ដុល្លារអាមេរិក) នៅលើទីផ្សារថែមទៀតផង។
ទោះជាយ៉ាងណាក៏ដោយ ភ្លាមៗនោះ អ្នកប្រើប្រាស់អ៊ីនធឺណិតបានកត់សម្គាល់ឃើញវិធីមួយផ្សេងទៀត ដើម្បីទទួលបានកៅអីដ៏មានតម្លៃ ចូលរួមជាមួយ ផែនការចិញ្ចឹមកូនគោ។ គម្រោងនេះត្រូវបានចាប់ផ្តើមដោយមជ្ឈមណ្ឌលអភិវឌ្ឍន៍សុខុមាលភាពសាធារណៈ Xiangyang នៅ Huaihua ក្នុងខេត្ត Hunan ភាគកណ្តាល។
ចំពោះអ្នកណាដែលចិញ្ចឹមកូនគោប្រាំបីក្បាលក្នុងតម្លៃ ៨០,០០០ យន់ នឹងទទួលបានសំបុត្រដែលជ្រើសរើសដោយចៃដន្យសម្រាប់ការប្រគំតន្ត្រីរបស់ Yi។ អ្នកដែលចិញ្ចឹមកូនគោចំនួន ១០ ក្បាលក្នុងតម្លៃ ១០០,០០០ យន់ (១៤,០០០ ដុល្លារអាមេរិក) អាចទទួលបានសំបុត្រចំនួនពីរ។ ជាងនេះ បុគ្គលដែលចំណាយប្រាក់ ១២០,០០០យន់ ដើម្បីចិញ្ចឹមកូនគោចំនួន ១២ ក្បាល មានសិទ្ធិទទួលបានសំបុត្រពីកន្លែងដែលគេហៅថា infield ដែលជាធម្មតាត្រូវបានចាត់ទុកថាជាទីតាំងដ៏ល្អបំផុតនៅក្នុងការប្រគំតន្ត្រី។
គួរបញ្ចាក់ Jackson Yee បានបញ្ចប់ការសិក្សាពី Central Academy of Drama ក្នុងទីក្រុងប៉េកាំង ជាមួយនឹងបរិញ្ញាបត្រផ្នែកសម្តែង។ គាត់បានឈ្នះពានរង្វាន់អ្នកសំដែងថ្មីល្អបំផុតនៅឯពានរង្វាន់ភាពយន្តហុងកុងឆ្នាំ ២០២០ ។ នៅក្នុងខែមិថុនា តួចិនបានឈ្នះពានរង្វាន់តារាសម្តែងល្អបំផុតសម្រាប់ឆ្នាំ ២០២៤ ពី China Film Directors Guild ។ លសើពីនេះ គាត់បានច្រៀងនៅក្នុងកម្មវិធី CCTV Spring Festival Gala Show ដែលមានអ្នកមើលច្រើនបំផុតរបស់ប្រទេសចិនចំនួនប្រាំបីដង៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖កំហុសមួយនាំឲ្យ ត្រចៀកកាំ ត្រូវគេបង្កកទ្រព្យសម្បត្តិទាំងអស់ ដល់ថ្នាក់គ្មានលុយសងបំណុលចុចអាន៖
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម១ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


