ជីវិតកម្សាន្ដ
តារាចម្រៀង Lim Jae Wook ទទួលមរណភាព នៅអាយុ៣៧ ឆ្នាំ
កាលពីថ្ងៃទី ៧ ខែកញ្ញា ក្រុមចម្រៀង The Stray បានប្រកាសព័ត៌មានតាមរយៈប៉ុស្តិ៍ផ្លូវការរបស់ពួកគេដោយនិយាយថា អ្នកលេងហ្គីតា និងសមាជិកលោក Lim Jae Wook បានទទួលមរណភាពនៅអាយុ៣៧ឆ្នាំ បន្ទាប់ពីប្រយុទ្ធជាមួយជំងឺអស់រយៈពេលជាយូរមកហើយ។

សមាជិកទាំងនោះបានចែករំលែកទុក្ខព្រួយរបស់ពួកគេដោយលើកឡើងថា «យើងទាំងប្រាំនាក់ដែលបានចាប់ផ្តើមក្រុមនេះបានប្រមូលផ្តុំគ្នា ដើម្បីបញ្ជូនគាត់ទៅលើដំណើរចុងក្រោយរបស់គាត់។ ឥឡូវនេះ យើងចង់រក្សាគាត់ឲ្យបានជ្រៅក្នុងចិត្តរបស់យើង»។
ពួកគេបានបន្តថា ទោះបីជាពេលប្រយុទ្ធនឹងជំងឺក៏គាត់មិនដែលបាត់បង់ភាពរីករាយដែរ ហើយបានក្លាយជាការគាំទ្រយ៉ាងខ្លាំងសម្រាប់យើងទាំងអស់គ្នាជាមួយនឹងតន្ត្រីដ៏កក់ក្តៅរបស់គាត់។ សូមបួងសួងឲ្យគាត់បានសម្រាកដោយសន្តិវិធីរួចផុតពីការឈឺចាប់។
ពួកគេបានបន្ថែមថា យើងនឹងចងចាំជារៀងរហូតនូវពេលវេលាដែលយើងសើច និងយំជាមួយគ្នា នៅពេលចែករំលែកតន្ត្រី។ សាច់ភ្លេង និងក្តីស្រលាញ់ដែលគាត់បានបន្សល់ទុក នឹងបន្តដក់ជាប់ក្នុងចិត្ត និងនៅក្នុងបេះដូងអ្នកគាំទ្ររបស់យើង។
គួរបញ្ចាក់ដែរថា The Stray បានបង្ហាញខ្លួនជាលើកដំបូងក្នុងឆ្នាំ ២០១៤ ជាមួយនឹងបទចម្រៀងឌីជីថលរបស់ពួកគេ «Though You’re Gone» ហើយទទួលបានការទទួលស្គាល់ជាមួយនឹងបទចម្រៀងដូចជា «You, You» និង «Moon» ។ ក្រុមនេះគ្រោងនឹងរៀបចំការប្រគំតន្ត្រីទោលរបស់ពួកគេ «The Stray» នៅថ្ងៃទី ១៤ ខែកញ្ញា៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖សំងំព្យាបាលផ្លូវចិត្តមួយរយៈ ទស្សនិកជនស្ទើរតែមើល Park Bom លែងចង់ស្គាល់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


