ជីវិតកម្សាន្ដ
ចៃដន្យណាស់! ម្ចាស់មកុដ MUC2025 ធ្លាប់កាន់ទង់ជាតិសៀម ក្នុងព្រឹត្តិការណ៍ Asean Paragame
ពិតជារឿងមួយដែលចៃដន្យបំផុត ខណ:ដែលថ្មីៗនេះ មានការចែករំលែកឡើងវិញនូវឃ្លីបវីដេអូមួយដែលបង្ហាញសកម្មភាពរបស់ម្ចាស់មកុដ Miss Universe Cambodia 2025 ហ្វីយ៉ាតា ធ្លាប់ជាអ្នកកាន់ទង់ជាតិសៀមអំឡុងពេល កម្មវិធីបើកព្រឹត្តិការណ៍ Asean Paragame នៅលើទឹកដីប្រទេសកម្ពុជា។


តាមរយ:វីដេអូដែលបានចែករំលែកឡើងវិញនេះ បានធ្វើឲ្យមហាជន និងអ្នកគាំទ្រ ពិសេសអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកមានការចាប់អារម្មណ៍ជាខ្លាំង ស្របពេលដែលកាលពីថ្មីៗនេះស្រីស្រស់ ថៃ នារីសុជាតា ហៅ ហ្វីយ៉ាតា ទើបគ្រងតំណែងក្លាយជាម្ចាស់មកុដ Miss Universe Cambodia 2025 ត្រៀមតំណាងកម្ពុជាចេញទៅប្រកួតនៅលើឆាកអន្តជាតិនាប្រទេសថៃ។

ចំពោះរឿងដែលចៃដន្យម្ចាស់មកុដ MUC2025 ហ្វីយ៉ាតា ធ្លាប់កាន់ទង់ជាតិសៀមក្នុងកម្មវិធីបើកព្រឹត្តិការណ៍ asean paragame ត្រូវបានលោកស្រី នៅ សូនីតា អនុប្រធានសមាគមសិល្បករខ្មែរទម្លាយមូលហេតុដូច្នេះថា “ខ្ញុំជាអ្នកជ្រើសរើសគាត់មកដើរកាន់ទង់ជាតិតំណាងប្រទេសក្នុងកម្មវិធីបើកព្រឹត្តិការណ៍ Asean Paragame (អត្តពលិក)។ ខាងក្រុមការងារប្រទេសចិនរៀបចំឲ្យគាត់កាន់ទង់សៀមចៃដន្យណាស់”។
ទោះបីយ៉ាងក៏មានមតិរបស់អ្នកគាំទ្រមួយចំនួនបានបញ្ចេញផ្សេងៗគ្នាជុំវិញរឿងរ៉ាវខាងលើផងដែរ។ ប្រាកដណាស់ នៅក្នុងរាត្រីគ្រងមកុដកម្មវិធីប្រកួត Miss Universe Cambodia 2025 បានរកឃើញម្ចាស់មកុដគឺ ហ្វីយ៉ាតា ដោយនាងត្រៀមខ្លួនដើម្បីតំណាងឲ្យប្រទេសកម្ពុជាចេញទៅប្រកួតនៅលើឆាកអន្តរជាតិនាពេលឆាប់ៗខាងមុខ ខណ:មានមហាជនជាច្រើនបានគាំទ្រនិងលើកទឹកចិត្តនាងផងដែរ៕ ចាន់រ៉ា


-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១០ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


