ព័ត៌មានអន្ដរជាតិ
អាស៊ានឲ្យមីយ៉ាន់ម៉ាអនុវត្តផែនការសន្តិភាព៥ ចំណុច មុនបោះឆ្នោត
រដ្ឋមន្ត្រីការបរទេសអាស៊ានបានឯកភាពគ្នាថា មីយ៉ាន់ម៉ាត្រូវតែអនុវត្តតាមផែនការសន្តិភាពចំណុចប្រាំ (5PC) ជាមុនសិន មុនពេលរៀបចំការបោះឆ្នោតដែលបានគ្រោងទុកនៅក្នុងខែធ្នូ ឆ្នាំ២០២៥ ដោយត្រូវបញ្ឍប់អំពើហិង្សា ហើយគ្រប់ភាគីជម្លោះទាំងអស់ត្រូវតែពិភាក្សាគ្នា ដើម្បីធានាថាការបោះឆ្នោតដោយសេរី និងយុត្តិធម៌។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មានជាតិម៉ាឡេស៊ី Bernama នៅថ្ងៃទី២៧ខែតុលា។

កិច្ចព្រមព្រៀងទាំងប្រាំចំណុចរបស់អាស៊ាន (5PC) ដែលបានព្រមព្រៀងគ្នាក្នុងខែមេសា ឆ្នាំ២០២១ អំពាវនាវឲ្យមានការបញ្ចប់ជាបន្ទាន់នូវអំពើហិង្សានៅប្រទេសមីយ៉ាន់ម៉ារួមមាន ការចាប់ផ្តើមនៃការសន្ទនាដោយសន្តិវិធី និងរួមបញ្ចូលគ្នាក្នុងចំណោមភាគីទាំងអស់ ការតែងតាំងបេសកជនពិសេសអាស៊ានម្នាក់ដើម្បីជួយសម្របសម្រួលការចរចា ការផ្តល់ជំនួយមនុស្សធម៌តាមរយៈមជ្ឈមណ្ឌលសម្របសម្រួលអាស៊ានសម្រាប់ជំនួយមនុស្សធម៌ (AHA Centre) និងការអនុញ្ញាតឱ្យបេសកជន និងតំណាងអាស៊ានធ្វើទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ា និងជួបជាមួយភាគីពាក់ព័ន្ធទាំងអស់ដើម្បីគាំទ្រដំណើរការសន្តិភាព។
រហូតដល់ប្រទេសមីយ៉ាន់ម៉ាបង្ហាញពីវឌ្ឍនភាពពិតប្រាកដ បើពុំដូច្នេះប្រទេសនេះនឹងនៅតែត្រូវបានអនុញ្ញាតឱ្យបញ្ជូនតែតំណាងមិនមែននយោបាយទៅកាន់កិច្ចប្រជុំអាស៊ានប៉ុណ្ណោះ។ អាស៊ានក៏មានគម្រោងជ្រើសរើសបេសកជនពិសេសអចិន្ត្រៃយ៍ម្នាក់ដែលនឹងបន្តជួយក្នុងការចរចាសន្តិភាព និងកិច្ចខិតខំប្រឹងប្រែងផងដែរ។

អាស៊ានបានសន្យាថានឹងបន្តធ្វើការជាមួយអង្គការសហប្រជាជាតិ និងប្រទេសដទៃទៀត ដើម្បីបញ្ជូនជំនួយដោយសុវត្ថិភាព និងជួយស្តារសន្តិភាពឡើងវិញ។ វាក៏មានគម្រោងប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែនដែលបង្កឡើងដោយជម្លោះ ដូចជាការជួញដូរមនុស្ស ការរត់ពន្ធគ្រឿងញៀន និងការឆបោកតាមអ៊ីនធឺណិត។
គួរបញ្ជាក់ថាប្រទេសមីយ៉ាន់ម៉ាបានធ្លាក់ក្នុងសង្គ្រាមស៊ីវិលចាប់តាំងពីយោធាឡើងកាន់អំណាចនៅឆ្នាំ ២០២១ ដែលបានសម្លាប់មនុស្សរាប់ពាន់នាក់ និងបង្ខំឱ្យមនុស្សរាប់លាននាក់រត់គេចខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេ ខណៈខ្លះរត់ឆ្លងដែនខុសច្បាប់៕

អត្ថបទ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២២ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២១ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


