ព័ត៌មានអន្ដរជាតិ
ស្លាប់ច្រើនទៅៗ ប្រេស៊ីល បើកការស៊ើបអង្កេតលើលោកប្រធានាធិបតី Bolsonaro
នៅថ្ងៃអង្គារនេះ ប្រទេសប្រេស៊ីលបានកត់ត្រាអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ចំនួន ១,៤៨០នាក់បន្ថែមទៀត ខណៈការស៊ើបអង្កេតមួយអំពីរបៀបដែលរដ្ឋាភិបាលដោះស្រាយជាមួយការផ្ទុះជំងឺក្នុងប្រទេសដែលមានមនុស្សស្លាប់ច្រើនបំផុតលំដាប់ទី២នៅលើពិភពលោកមួយនេះ បានដាក់សម្ពាធលើប្រធានាធិបតីស្តាំនិយមលោក Jair Bolsonaro។

រលកថ្មីដ៏សាហាវនៃជំងឺកូវីដ-១៩ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ បានជំរុញឲ្យករណីឆ្លងជាផ្លូវការរបស់ប្រទេសប្រេស៊ីលចាប់តាំងពីរោគរាតត្បាតផ្ទុះឡើង កើនដល់ជាង ១៣.៥លានករណីនិងមានមនុស្សស្លាប់ជាង ៣៥៤,០០០នាក់។
ព្រឹទ្ធសភាកំពុងរៀបចំ គណៈកម្មាធិការពិសេសមួយដើម្បីស៊ើបអង្កេតថាតើ រដ្ឋាភិបាលរបស់លោក Bolsonaro បានដោះស្រាយចំពោះជំងឺរាតត្បាតនេះយ៉ាងដូចម្តេច។

ដោយផ្គើនទៅនឹងការឯកភាពផ្នែកវេជ្ជសាស្រ្តពាក់ព័ន្ធជំងឺកូវីដ-១៩, លោក Bolsonaro មិនអើពើនឹងភាពធ្ងន់ធ្ងរនៃវីរុសនេះ ប្រឆាំងវិធានការរឹតត្បិត ហើយទើបតែទទួលយកវ៉ាក់សាំងនាពេលថ្មីៗនេះប៉ុណ្ណោះជាដំណោះស្រាយ។
កាលពីសប្តាហ៍មុន ចៅក្រមតុលាការកំពូលបានត្រួសត្រាយផ្លូវ សម្រាប់ការសាកសួររបស់ព្រឹទ្ធសភា ប៉ុន្តែប្រធានព្រឹទ្ធសភាបានព្យាយាមពន្យារពេល បើទោះបីជាមានការគាំទ្រពីសមាជិកព្រឹទ្ធសភាសំខាន់ៗមួយចំនួនក៏ដោយ។

ប្រភពមួយដែលដឹងច្បាស់ពីបញ្ហានេះបានប្រាប់ Reuters នៅថ្ងៃអង្គារថា តុលាការកំពូលត្រូវបានគេរំពឹងថានឹងចេញសេចក្តីសម្រេច នៅពេលតុលាការទាំងមូលបើកសវនាការរឿងក្តីនេះនៅចុងសប្តាហ៍នេះ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ កាន់តែធ្ងន់ធ្ងរ ពលរដ្ឋប្រេស៊ីលរាប់លាននាក់កំពុងជួបគ្រោះអត់ឃ្លាន ចំពេលវិបត្តិកូវីដ-១៩
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១០ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


