ព័ត៌មានអន្ដរជាតិ
អនុទីនចេញមុខសុំទោសពលរដ្ឋ ក្រោយនិយាយថា «ថៃរំលោភបំពានលើកម្ពុជា»
លោក អានុទីន ឆានវីរៈគុល បានសុំទោសចំពោះការលើកឡើងមួយដែលថា ប្រទេសថៃក៏បាន«រំលោភបំពានមកលើកម្ពុជាផងដែរ» ដែលឃ្លានេះបង្កឲ្យពលរដ្ឋថៃកើតទុក្ខមិនសុខចិត្តជាខ្លាំង និងបង្ហាញពីការខឹងសម្បារចំពោះនាយករដ្ឋមន្ត្រីរូបនេះ។ នេះបើយោងតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្ដិ៍នាថ្ងៃចន្ទទី៣ខែវិច្ឆិកាឆ្នាំ២០២៥។

លោកអនុទីនសន្យាថានឹងប្រយ័ត្នមាត់កាន់តែខ្លាំងនៅក្នុងសេចក្តីថ្លែងការណ៍នាពេលអនាគតស្តីពីបញ្ហាទ្វេភាគីដ៏រសើបនេះ។ បន្ទាប់ពីត្រឡប់ពីកិច្ចប្រជុំកំពូល Apec លើកទី៣២នៅប្រទេសកូរ៉េខាងត្បូង នាយករដ្ឋមន្ត្រីវ័យ៥៩ឆ្នាំ បានបញ្ជាក់កាលពីយប់ថ្ងៃសៅរ៍ថា «ទាក់ទងនឹងការអត្ថាធិប្បាយរបស់ខ្ញុំអំពីការលុកលុយតាមព្រំដែន ខ្ញុំសូមអភ័យទោសដោយស្មោះចំពោះប្រជាជនថៃទាំងអស់»។ លោកអនុទីន បានបន្ថែមថា «ខ្ញុំបន្ទោសខ្លួនឯងចំពោះកំហុសរបស់ខ្ញុំ និងចំពោះការខកខានក្នុងការប្រាស្រ័យទាក់ទងច្បាស់លាស់។ ខ្ញុំនឹងប្រុងប្រយ័ត្នបន្ថែមទៀតដើម្បីការពារកំហុសនាពេលអនាគត។ ខ្ញុំសុំទោសដែលបណ្តាលឲ្យមានការព្រួយបារម្ភ និងការយល់ច្រឡំ»។
លោកបានសង្កត់ធ្ងន់ថា ប្រទេសថៃនឹងមិនបាត់បង់ទឹកដី ឬអធិបតេយ្យភាពណាមួយឡើយ ហើយរដ្ឋាភិបាលនឹងប្រើប្រាស់«រាល់វិធានការដែលមាន» រួមទាំង គណៈកម្មាធិការព្រំដែនទូទៅ (GBC) គណៈកម្មការព្រំដែន ចម្រុះថៃ-កម្ពុជា (JBC) និង គណៈកម្មាធិការព្រំដែនតំបន់ (RBC) ដើម្បីរក្សាសន្តិភាព និងស្ថិរភាពនៅតាមព្រំដែន។
ទន្ទឹមនោះ លោកក៏បានអះអាងដែរថា ការសម្រេចចិត្តណាមួយក្នុងការបើកច្រកព្រំដែនឡើងវិញ នឹងត្រូវធ្វើឡើងបន្ទាប់ពីបានពិគ្រោះយោបល់ជាសាធារណៈ ដោយនិយាយថា ដំណើរការនឹងធានាបាននូវ«ភាពច្បាស់លាស់ និងការឯកភាពជាតិ»។
ការសុំទោសរបស់លោកអានុទីន បានធ្វើឡើងបន្ទាប់ពីការរិះគន់ជុំវិញការលើកឡើងរបស់លោកក្នុងអំឡុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧នៅទីក្រុងកូឡាឡាំពួរ ដោយលោកបាននិយាយថា «មានតំបន់ដែលកម្ពុជាបានទន្ទ្រានមកលើយើង ហើយយើងក៏ត្រូវតែទទួលស្គាល់ថាមានតំបន់ដែលថៃបានរំលោភលើទឹកដីរបស់ពួកគេដែរ»។
ការលើកឡើងនេះ បានជំរុញឲ្យមានការរិះគន់នៅក្នុងប្រទេស ដោយចោទថា វាបង្កប់ន័យថា ប្រទេសថៃបានទទួលខុសចំពោះភាពតានតឹងព្រំដែនថ្មីៗនេះ។ យ៉ាណា លោកអនុទីន ក្រោយមកបានបំភ្លឺថា ចេតនារបស់លោកគឺចង់សង្កត់ធ្ងន់លើកិច្ចសហប្រតិបត្តិការ និងតម្លាភាពរវាងប្រជាជាតិទាំងពីរ មិនមែនដើម្បីទទួលកំហុសនោះទេ៕
ដោយ៖ ឈាង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


