ព័ត៌មានអន្ដរជាតិ
ការសិក្សា៖ ថ្នាំព្យាបាលជំងឺហឺតបង្ហាញប្រសិទ្ធភាពជាសះស្បើយរហ័សសម្រាប់អ្នកជំងឺកូវីដនៅផ្ទះ
ថ្នាំព្យាបាលជំងឺហឺតត្រូវបានគេរកឃើញថា អាចជួយពន្លឿនពេលវេលានៃការជាសះស្បើយសម្រាប់អ្នកជំងឺ Covid-19 នៅផ្ទះប្រសើរជាងមុន។ នេះបើយោងតាមការស្រាវជ្រាវគ្លីនិកធំមួយនៅចក្រភពអង់គ្លេសដែលដឹកនាំដោយសាកលវិទ្យាល័យ Oxford ។

សាស្ត្រាចារ្យ Chris Butler ប្រធានផ្នែកស៊ើបអង្កេតការពិសោធន៍បាននិយាយថា លទ្ធផលបណ្តោះអាសន្នទៅលើថ្នាំ ស្តេរ៉ូអ៊ីត (steroid) ឬស្គាល់ថាថ្នាំ budesonide ប្រើសម្រាប់ស្រូបចូលសួតបានបង្ហាញប្រសិទ្ធភាពចំពោះការជាសះស្បើយរហ័សទៅលើអ្នកជំងឺកូវីដដែលមិនចូលសម្រាកក្នុងមន្ទីរពេទ្យ។
លោកបន្តថា ថ្នាំនេះមានតម្លៃថោកនិងមានផលប៉ះពាល់តិចតួច។ វាជួយឱ្យមនុស្សប្រឈមហានិភ័យខ្ពស់ជាមួយវីរុសកូវីដ-១៩ អាចជាបានលឿនជាងមុន ក៏ដូចជាជួយឱ្យមានអារម្មណ៍ធូរស្បើយនិងមានសុខភាពល្អឡើងវិញផងដែរ។
អ្នកស្រាវជ្រាវ Oxford បានសិក្សាលើមនុស្សដែលមានរោគសញ្ញា Covid-19 សំខាន់ៗដូចជា ក្អកនិងគ្រុនក្តៅដែលមិនចូលមន្ទីរពេទ្យ។ ពួកគេបានចាត់ឱ្យអ្នកជំងឺ ៩៦១ នាក់ប្រើថ្នាំហឺត budesonide ពីរដងក្នុងមួយថ្ងៃ និងអ្នកជំងឺចំនួន ១,៨១៩ នាក់ទទួលការព្យាបាលតាមស្តង់ដារ។
លទ្ធផលស្រាវជ្រាវរកឃើញថា អ្នកជំងឺប្រើថ្នាំ budesonide បានជាសះស្បើយជាមធ្យមបន្ទាប់ពី ១១ ថ្ងៃ ខណៈអ្នកជំងឺព្យាបាលតាមស្ដង់ដារចំណាយពេលរហូត ១៤ ថ្ងៃ។
បច្ចុប្បន្ន អ្នកស្រាវជ្រាវនៅចក្រភពអង់គ្លេស កំពុងបញ្ជូនលទ្ធផលសិក្សារបស់ខ្លួនទៅកាន់មន្ទីរសុខាភិបាលនិងផ្នែកថែទាំសង្គម ហើយក្រុមគ្រូពេទ្យរំពឹងថា នឹងទទួលបានការណែនាំថ្មីលើថ្នាំហឺតឆាប់ៗនេះ។
ចំណែកសាស្ត្រាចារ្យ Mona Bafadhel ដែលជាគ្រូពេទ្យជំនាញផ្លូវដង្ហើមនៅក្នុងក្រុមស្រាវជ្រាវបានលើកឡើងស្របគ្នាថា ថ្នាំ budesonide អាចជួយកាត់បន្ថយភាពធ្ងន់ធ្ងរនៃជំងឺ។ វាធ្វើឱ្យថយចុះនូវការឆ្លើយតបនៃប្រព័ន្ធភាពស៊ាំខ្លាំងពេកចំពោះអ្នកជំងឺមួយចំនួន និងកាត់បន្ថយសកម្មភាពរបស់ឧបករណ៍ទទួល Ace-2 សម្រាប់វីរុស Sars-Cov-2 ចូលទៅក្នុងកោសិកាមនុស្ស។
មិនត្រឹមតែប៉ុណ្ណោះ ថ្នាំនេះអាចជួយសង្គ្រោះជីវិតអ្នកជំងឺក្នុងមន្ទីរពេទ្យដែលមានរោគសញ្ញាធ្ងន់ធ្ងរដោយសារវីរុសកូវីដ-១៩។ វាស្ទើរតែគ្មានផលប៉ះពាល់ ហើយងាយស្រួលប្រើ ដោយគ្រាន់តែចុចហើយស្រូបចូល ជាការស្រេច៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ FINANCIAL TIME
ចុចអាន៖ អ្នកវិទ្យាសាស្ត្រ៖ បច្ចេកវិទ្យាផលិតវ៉ាក់សាំងកូវីដអាចប្រើបង្កើតថ្នាំបង្ការជំងឺមហារីកនិងអេដស៍
ចុចអាន៖ តិចនិកថែទាំអ្នកសង្ស័យ និងព្យាបាលកូវីដ-១៩ នៅផ្ទះ ចៀសវាងឆ្លងសមាជិកគ្រួសារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២០ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២០ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


