Connect with us

ព័ត៌មានអន្ដរជាតិ

វៀតណាម ខាតបង់ប្រាក់ជាង ៣ពាន់លានដុល្លារ ដោយសារទឹកជំនន់ និងព្យុះដ៏សាហាវ

បានផុស

នៅ

ប្រទេសវៀតណាម រងការវាយប្រហារដោយគ្រោះមហន្តរាយដ៏សាហាវ និងទឹកជំនន់ប្រវត្តិសាស្ត្រជាបន្តបន្ទាប់នៅឆ្នាំ២០២៥ ដែលបានបង្កការខាតបង់យ៉ាងហោចណាស់ ៣ ពាន់លានដុល្លារអាមេរិក និងបានធ្វើឲ្យប៉ះពាល់ដល់ប្រព័ន្ធការពារអាកាសធាតុដ៏ទន់ខ្សោយរបស់ប្រទេសជាតិ ខណៈពេលដែលព្យុះមួយទៀតបាននិងកំពុងវាយប្រហារតំបន់មួយចំនួនថែមទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចុះផ្សាយដោយ straitstimes នាថ្ងៃ២៧ វិច្ឆិកា និងយោងតាមរដ្ឋាភិបាល កិច្ចខិតខំប្រឹងប្រែងស្តារឡើងវិញនៅតែបន្តនៅក្នុងខេត្តកណ្តាលចំនួនប្រាំ ជាទីទាំងដែលទឹកជំនន់ធ្ងន់ធ្ងរ និងការរអិលបាក់ដី ដោយបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ៩៨ នាក់ស្លាប់ក្នុងរយៈពេលមួយសប្តាហ៍កន្លងមក និងបណ្តាលឲ្យខូចខាតសេដ្ឋកិច្ចប្រមាណជាង ១៤ ពាន់ពាន់លានដុង ។ គ្រួសារជាច្រើនបានបាត់បង់ផ្ទះសម្បែង និងជីវភាពរស់នៅរបស់ពួកគេ បន្ទាប់ពីទឹកជំនន់ដ៏យូរបានធ្វើឲ្យរដូវព្យុះដ៏ក្តៅគគុករួចទៅហើយកាន់តែធ្ងន់ធ្ងរឡើង។

លោកស្រី Nguyen Phuong Loan អ្នកវិទ្យាសាស្ត្រអាកាសធាតុនៅសាកលវិទ្យាល័យ New South Wales បាននិយាយថា «វៀតណាមគឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលងាយរងគ្រោះបំផុតចំពោះហានិភ័យគ្រោះមហន្តរាយធម្មជាតិ»។ លោកស្រីថា ផលប៉ះពាល់ទឹកជំនន់ធ្ងន់ធ្ងរគឺជាលទ្ធផលនៃ ការប្រែប្រួលអាកាសធាតុ ស្ថានភាពធម្មជាតិ និងគោលនយោបាយសម្របខ្លួនមិនល្អ។

មិនតែប៉ុណ្ណោះ ដោយសារព្យុះធំៗចំនួន ១៤ បានវាយប្រហារប្រទេសវៀតណាមនៅឆ្នាំនេះ និងមួយទៀតកំពុងធ្វើដំណើរមក ដូច្នេះហើយ បញ្ហាប្រឈមនឹងកាន់តែធ្ងន់ធ្ងរឡើងសម្រាប់ប្រទេសអាស៊ីអាគ្នេយ៍នេះ ដែលឆ្នេរសមុទ្រប្រវែង ៣២០០ គីឡូម៉ែត្រ ធ្វើឲ្យវងាយរងគ្រោះជាពិសេសចំពោះរលកព្យុះ និងទឹកជំនន់។

ទោះជាយ៉ាងណាក៏ដោយ ការខូចខាតដោយព្យុះតែមួយមុខប៉ុណ្ណោះ បានបណ្តាលឲ្យមានការខាតបង់សេដ្ឋកិច្ចប្រមាណ ៨៥ ពាន់ពាន់លានដុង ( ៣ ពាន់លានដុល្លារ) នៅឆ្នាំនេះ ។ កាលពីឆ្នាំមុន ចំនួនអ្នកស្លាប់ដោយសារគ្រោះមហន្តរាយធម្មជាតិ បានកើនឡើងដល់កំណត់ត្រា ៣.៥ ពាន់លានដុល្លារអាមេរិក ដោយមានអ្នកស្លាប់ជិត ៥០០ នាក់ បន្ទាប់ពីព្យុះទីហ្វុងយ៉ាហ្គី (Yagi) បានបំផ្លាញតំបន់ភាគខាងជើងប្រទេសវៀតណាម៕

រូបភាព៖EPA

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអានខាងក្រោមនេះ៖

តើតុលាការវៀតណាម សម្រាលទោស Thuy Tien តាមការស្នើសុំពីមេធាវីដែរទេ?
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម