ព័ត៌មានអន្ដរជាតិ
អានុទីន ប្រាប់ថា ការរំលាយសភាមិនមែនដើម្បីគេចវេះពីការបោះឆ្នោតដកសេចក្ដីទុកចិត្តទេ
លោក អានុទីន ឆានវីរៈគុល បាននិយាយថា ការសម្រេចចិត្តរបស់លោកក្នុងការរំលាយសភាតំណាងរាស្ត្រ គឺធ្វើឡើងបន្ទាប់ពីគណបក្សប្រជាជនដែលជាបក្សប្រឆាំង បានអំពាវនាវជាសាធារណៈឲ្យរំលាយសភា ហើយលោកបានច្រានចោលការចោទប្រកាន់ថា សកម្មភាពនេះត្រូវបានរៀបចំឡើងដើម្បីជៀសវាងការត្រួតពិនិត្យរបស់សភាលើញត្តិដកសេចក្ដីទុកចិត្ត។

យោងតាមបាងកកប៉ុស្តិ៍ ថ្លែងនៅក្នុងកម្មវិធីអនឡាញមួយកាលពីថ្ងៃចន្ទទី១៥ខែធ្នូឆ្នាំ២០២៥ លោកអានុទីន បានអះអាងថា គ្មានញត្តិដកសេចក្ដីទុកចិត្តជាផ្លូវការណាមួយត្រូវបានដាក់ចេញនៅពេលលោកស្នើព្រះមហាក្សត្ររំលាយសភាឡើយ។ លោកបានបន្ថែមថា លោកបានបញ្ជូនសេចក្តីព្រាងព្រះរាជក្រឹត្យដើម្បីរំលាយសភានៅប្រហែលម៉ោង១០យប់ នៅថ្ងៃដែលគណបក្សប្រជាជន បានធ្វើការទាមទារជាសាធារណៈរបស់ខ្លួន។
លោក Natthaphong Rueangpanyawut មេដឹកនាំគណបក្សប្រជាជន ដែលពីមុនហៅថា គណបក្សឆ្ពោះទៅមុខ បានគ្រោងនឹងដាក់ញត្តិដកសេចក្ដីទុកចិត្តប្រឆាំងនឹងលោកអានុទីន បន្ទាប់ពីចោទប្រកាន់គណបក្សរបស់លោកអានុទីនថាបានបំពានកិច្ចព្រមព្រៀងពីមុនលើវិសោធនកម្មរដ្ឋធម្មនុញ្ញ។
លោកអានុទីន ក៏បានបដិសេធការចោទប្រកាន់ថា លោកបានក្បត់គណបក្សប្រជាជន ឬបានប្រើឥទ្ធិពលលើសមាជិកព្រឹទ្ធសភា ដោយប្រាប់ថា ការប៉ុនប៉ងធ្វើបែបនោះនឹងធ្វើឲ្យលោកប្រឈមនឹងការចោទប្រកាន់ពីបទសមគំនិត។ លោកបានចោទជាសំណួរថា ហេតុអ្វីបានជាបក្សប្រឆាំងជ្រើសរើសបន្តញត្តិដកសេចក្ដីទុកចិត្តក្រោមមាត្រា១៥១ នៃរដ្ឋធម្មនុញ្ញ ជាជាងការជជែកដេញដោលទូទៅក្រោមមាត្រា១៥២។
ក្នុងនាមជាមេដឹកនាំរដ្ឋាភិបាលសំឡេងភាគតិច លោកអានុទីន បានប្រកាសថា ការបោះឆ្នោតដកសេចក្ដីទុកចិត្ត នឹងធ្វើឲ្យរដ្ឋបាលដួលរលំភ្លាមៗ ដោយទុកឲ្យប្រទេសថៃគ្មានអំណាចប្រតិបត្តិក្នុងអំឡុងពេលមានការព្រួយបារម្ភផ្នែកសន្តិសុខកើនឡើង។
លោកបានរៀបរាប់ថា «បើរឿងនោះកើតឡើង នឹងគ្មានរដ្ឋាភិបាលអ្វីទាល់តែសោះក្នុងពេលដែលនាយករដ្ឋមន្ត្រី និងគណៈរដ្ឋមន្ត្រីថ្មីកំពុងត្រូវបានតែងតាំង។ នោះនឹងមានរយៈពេលយ៉ាងតិចមួយខែ»។
ឆ្លើយតបទៅនឹងការរិះគន់ថា រដ្ឋាភិបាលរបស់លោកកំពុងទាញយកប្រយោជន៍ពីមនោសញ្ចេតនាជាតិនិយម ឬអូសបន្លាយភាពតានតឹងតាមព្រំដែនដើម្បីផលប្រយោជន៍នយោបាយ លោកអានុទីន បានលើកឡើងថា ការសម្រេចចិត្តរបស់លោកត្រូវបានដឹកនាំដោយផលប្រយោជន៍ជាតិ ជាជាងនយោបាយរបស់បក្ស។
សូមជម្រាបថា ស្តេច Maha Vajiralongkorn ចេញព្រះរាជក្រឹត្យ អនុម័តការរំលាយសភា កាលពីថ្ងៃសុក្រទី១២ខែធ្នូ។ ប្រទេសថៃ នឹងរៀបចំការបោះឆ្នោតនៅថ្ងៃទី៨ខែកុម្ភៈឆ្នាំ២០២៦ ដោយមានលោកអានុទីន នឹងដឹកនាំរដ្ឋបាលបណ្តោះអាសន្នរហូតដល់រដ្ឋាភិបាលថ្មីត្រូវបានបង្កើតឡើង៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៩ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១៩ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១៨ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ ថ្ងៃ agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


