ព័ត៌មានអន្ដរជាតិ
ប្រតិបត្តិករសណ្ឋាគារថៃអំពាវនាវឲ្យបញ្ចប់សង្រ្គាម ខណៈការកក់បន្ទប់ត្រូវលុបចោលច្រើន
ក្រុមប្រតិបត្តិករសណ្ឋាគារក្នុងតំបន់ភាគឦសាននៃប្រទេសថៃ កំពុងជំរុញឲ្យរដ្ឋាភិបាលបញ្ចប់ការប្រយុទ្ធគ្នាតាមព្រំដែនជាមួយកម្ពុជាឲ្យបានឆាប់រហ័ស ដោយព្រមានថា ជម្លោះនេះកំពុងបង្កឲ្យមានការលុបចោលការកក់បន្ទប់យ៉ាងច្រើន និងគំរាមកំហែងដល់វិស័យទេសចរណ៍ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។

យោងតាមបាងកកប៉ុស្តិ៍ តំណាងឧស្សាហកម្មទេសចរណ៍ថៃ បានលើកឡើងថា ក្តីបារម្ភលើបញ្ហាសន្តិសុខ គឺជាមូលហេតុចម្បងដែលនាំឲ្យមានការលុបចោលការកក់បន្ទប់ ជាពិសេសនៅក្នុងខេត្តដែលនៅក្បែរព្រំដែន។ មានសេចក្តីរាយការណ៍ថា រាល់ការកក់សណ្ឋាគារទាំងអស់នៅក្នុងខេត្តជាប់ព្រំដែនចំនួន៤ ត្រូវបានលុបចោលទាំងស្រុង ខណៈដែលផលប៉ះពាល់នេះបានរាលដាលដល់គោលដៅទេសចរណ៍ផ្សេងទៀតដែលមិនជាប់ព្រំដែន រួមទាំងខេត្ត Nakhon Ratchasima ផងដែរ។
លោក Rungroj Santadvanit ប្រធានសមាគមសណ្ឋាគារថៃប្រចាំតំបន់ភាគឦសាន បានប្រាប់ថា សណ្ឋាគារមួយចំនួនក្នុងខេត្ត Nakhon Ratchasima បានជួបប្រទះការលុបចោលការកក់ក្នុងទ្រង់ទ្រាយធំ បើទោះបីជាស្ថិតនៅឆ្ងាយពីតំបន់ជម្លោះក៏ដោយ។ សណ្ឋាគារធំមួយបានរាយការណ៍ថា មានការលុបចោលបន្ទប់ជាង១២០បន្ទប់ ពីសំណាក់ភ្ញៀវទេសចរដែលបានគ្រោងធ្វើដំណើរឆ្លងកាត់ខេត្តជាច្រើន រួមទាំងតំបន់ព្រំដែនផងដែរ។
លោក Rungroj បានព្រមានថា បើការប្រយុទ្ធគ្នានៅតែបន្តរយៈពេល១ទៅ២សប្តាហ៍ទៀត ទេសចរណ៍ក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីអាចនឹងទទួលរងការខូចខាតយូរអង្វែង ដែលមិនត្រឹមតែប៉ះពាល់ដល់សណ្ឋាគារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប៉ះពាល់ដល់ការជួញដូរតាមព្រំដែន និងជីវភាពរស់នៅរបស់ប្រជាជនក្នុងតំបន់ទៀតផង។ បច្ចុប្បន្ន ប្រតិបត្តិករនានាព្យាករថា អត្រាស្នាក់នៅសម្រាប់ខែធ្នូ នឹងមានត្រឹមតែ៦០-៧០%ប៉ុណ្ណោះ ដែលថយចុះពីអត្រាធម្មតាប្រហែល៨០%។
ថ្នាក់ដឹកនាំផ្នែកទេសចរណ៍ បានសង្កត់ធ្ងន់ថា ការស្តារសន្តិភាពឡើងវិញគឺជាចំណុចសំខាន់ដើម្បីជំរុញទំនុកចិត្តលើការធ្វើដំណើរឡើងវិញ ជាពិសេសនៅពេលដែលសេដ្ឋកិច្ចថៃកំពុងជួបការលំបាកដោយសារទឹកជំនន់នៅភាគខាងត្បូង និងការចំណាយរបស់អតិថិជនមានកម្រិតទាប។
ក្រុមសណ្ឋាគារបានលើកឡើងដូចៗគ្នាថា សកម្មភាពច្បាស់លាស់មួយក្នុងទិសដៅបញ្ចប់អរិភាព និងការធានាឲ្យមានស្ថិរភាពតាមបណ្តោយព្រំដែន គឺជាកត្តាចាំបាច់បំផុតដើម្បីការពារកុំឲ្យមានផលប៉ះពាល់សេដ្ឋកិច្ចកាន់តែធ្ងន់ធ្ងរទៅមុខទៀត៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៦ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


