ព័ត៌មានអន្ដរជាតិ
កូវីដ នៅប្រេស៊ីល ២៤ ម៉ោងចុងក្រោយ ឆ្លងថ្មីជាង ៤ ម៉ឺនករណី ស្លាប់ ១,៦៥៧ នាក់
ក្រសួងសុខាភិបាលរបស់ប្រេស៊ីលបានរាយការណ៍ថា ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ ១៩ នៅប្រទេសប្រេស៊ីល កាលពីថ្ងៃអាទិត្យបានកើនឡើងដល់ ៣៧៣,៣៣៥ នាក់ បន្ទាប់ពីបានកត់ត្រាអ្នកស្លាប់ថ្មីចំនួន ១,៦៥៧ នាក់ ។

យោងតាមក្រសួងបានឲ្យដឹងថា ចំណែករណីឆ្លងថ្មីមានចំនួន ៤២,៩៨០ ករណីត្រូវបានកត់ត្រាក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយ ដែលធ្វើឲ្យចំនួនករណីឆ្លងសរុបនៅក្នុងប្រទេសអាមេរិកឡាទីនមួយនេះកើនឡើងដល់ ១៣,៩៤៣,០៧១ ករណី ។
ចាប់តាំងពីដើមឆ្នាំនេះមក ប្រទេសនេះបានប្រឈមមុខនឹងរលកឆ្លងទីពីរនៃជំងឺកូវីដ ១៩ ដែលបណ្តាលឲ្យមានការផុយស្រួយនៃផ្នែកសុខាភិបាលមួយផ្នែកធំ ។

ទន្ទឹមនោះរដ្ឋ Sao Paulo ដែលមានប្រជាជនច្រើនជាងគេនៅក្នុងប្រទេស បានរងផលប៉ះពាល់ខ្លាំងបំផុតដោយមានអ្នកឆ្លងចំនួន ២,៧៤៦,២១៧ ករណី និងមានអ្នកស្លាប់ចំនួន ៨៨,៣៥០ នាក់ បន្ទាប់មកគឺទីក្រុង Rio de Janeiro មានករណីឆ្លងចំនួន ៧០៣,៣៤៩ ករណី និងមានមនុស្សស្លាប់ចំនួន ៤១,៣១០ នាក់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ XINHUA
ចុចអាន ៖ មិនទាន់ស្បើយ កូវីដ ដើមផង ពេលនេះ ប្រេស៊ីល រកឃើញករណីឆ្លងវ៉ារ្យង់អាហ្រ្វិកខាងត្បូង មួយទៀត
ចុចអាន ៖ ប្រេស៊ីលស្នើឲ្យស្ត្រីពន្យារពេលមានផ្ទៃពោះបារម្ភវីរុសបំប្លែងថ្មីវាយលុកខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៥ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា២៤ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ


