ព័ត៌មានអន្ដរជាតិ
ផ្កាយរណបថៃ ដែលជាសមិទ្ធផលក្នុងស្រុក ទទួលបរាជ័យពេលបាញ់បង្ហោះនៅឥណ្ឌា
បេសកកម្មលំហអាកាសដ៏សំខាន់របស់ប្រទេសថៃបានជួបប្រទះនូវការរអាក់រអួលយ៉ាងខ្លាំង នៅពេលដែលផ្កាយរណប THEOS-2A ដែលជាសមិទ្ធផលស្ថាបនាដោយផ្ទាល់ក្នុងស្រុក បានបរាជ័យក្នុងការចូលទៅកាន់គន្លងដែលបានគ្រោងទុក បន្ទាប់ពីមានបញ្ហាបច្ចេកទេសក្នុងអំឡុងពេលបង្ហោះចេញពីប្រទេសឥណ្ឌា។ នេះបើយោងតាមការចុះផ្សាយរបស់បាងកកប៉ុស្តិ៍កាលពីថ្ងៃចន្ទទី១២ខែមករាឆ្នាំ២០២៦។

ហេតុការណ៍នេះគឺជាការខកចិត្តយ៉ាងខ្លាំងសម្រាប់កម្មវិធីលំហអាកាសរបស់ថៃ ដែលកន្លងមកបានលើកតម្កើងផ្កាយរណបនេះថាជាចំណុចរបត់នៃវិស្វកម្មជាតិ និងជាសសរស្តម្ភនៃគោលនយោបាយ «សេដ្ឋកិច្ចលំហអាកាស» របស់ខ្លួន។
ផ្កាយរណបនេះ គឺជាផ្កាយរណបអង្កេតផែនដីដំបូងបង្អស់ដែលត្រូវបានផលិតឡើងនៅក្នុងស្រុកដោយកម្លាំងវិស្វករថៃ។ វាត្រូវបានបាញ់បង្ហោះតាមរយៈរ៉ុក្កែត PSLV (Polar Satellite Launch Vehicle) របស់អង្គការស្រាវជ្រាវអវកាសឥណ្ឌា (ISRO) ចេញពីមជ្ឈមណ្ឌលអវកាស Satish Dhawan ក្នុងតំបន់ Sriharikota នៅវេលាម៉ោង១១:៤៨នាទីព្រឹក។
ទីភ្នាក់ងារអភិវឌ្ឍន៍បច្ចេកវិទ្យាអវកាស និងព័ត៌មានភូមិសាស្ត្ររបស់ថៃ (Gistda) ក្រោយមកបានបញ្ជាក់ពីបរាជ័យនេះ ដោយយោងតាមសម្តីរបស់ប្រធាន ISRO លោក V. Narayanan ដែលបានថ្លែងថា ការបង្ហោះបានប្រព្រឹត្តទៅជាធម្មតារហូតដល់ដំណាក់កាលទី៣នៃរ៉ុក្កែត នៅពេលដែលបញ្ហាបច្ចេកទេសមួយបានបណ្តាលឲ្យល្បឿនបង្វិលរបស់រ៉ុក្កែតមានភាពមិនប្រក្រតី។
លោក Narayanan បាននិយាយថា «ជាលទ្ធផល គន្លងហោះហើររបស់យានបានងាកចេញពីផ្លូវដែលបានគ្រោងទុក»។
ខណៈពេលដែលទីភ្នាក់ងារ Gistda កំពុងធ្វើការវិភាគទិន្នន័យហោះហើរជាមួយ ISRO មន្ត្រីជំនាញបានទទួលស្គាល់ថា ផ្កាយរណបនេះទំនងជាបានធ្លាក់ចូលមកក្នុងភពផែនដីវិញ ឬស្ថិតនៅក្នុងគន្លងដែលមិនអាចដំណើរការបាន។
THEOS-2A ត្រូវបានបង្កើតឡើងដោយក្រុមវិស្វករថៃចំនួន២០នាក់ ហើយវាគឺជាផ្កាយរណបថៃដំបូងគេដែលត្រូវបានបង្កើតឡើងដោយប្រើប្រាស់សម្ភារៈកម្រិតឧស្សាហកម្ម។ វាត្រូវបានរចនាឡើងដើម្បីគាំទ្រដល់ការឆ្លើយតបនឹងគ្រោះមហន្តរាយ ការគ្រប់គ្រងធនធានធម្មជាតិ កសិកម្ម ការរៀបចំផែនការទីក្រុង និងការត្រួតពិនិត្យបរិស្ថាន ព្រមទាំងដើម្បីត្រួសត្រាយផ្លូវសម្រាប់ផ្កាយរណប THEOS-3 នាពេលអនាគតផងដែរ៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១២ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


