ព័ត៌មានអន្ដរជាតិ
ធ្លាក់យន្តហោះនៅឥណ្ឌូណេស៊ី រកឃើញបំណែកហើយ ប៉ុន្តែមិនទាន់ដឹងជោគវាសនាមនុស្ស
យន្តហោះខ្នាតតូចផ្ទុកមនុស្ស១១នាក់បានបាត់ចេញពីរ៉ាដា ពេលហោះចេញពីតំបន់ Yogyakarta នៃកោះជ្វាឆ្ពោះទៅកាន់ទីក្រុងទីក្រុង Makassar នៃប្រទេសឥណ្ឌូណេស៊ី ពេលនេះក្រុមសង្គ្រោះបានរកឃើញបំណែកហើយ ប៉ុន្តែមិនទាន់ដឹងអំពីជោគវាសនាមនុស្សទេ។

តាមការផ្សាយរបស់ Al Jazeera នៅថ្ងៃអាទិត្យទី១៨ខែមករាឆ្នាំ២០២៦ ក្រុមសង្គ្រោះបានរកឃើញបង្អួចយន្តហោះ ATR 42-500 នៅលើភ្នំ Bulusaraung ប៉ុន្តែមិនទាន់រកឃើញមនុស្សទេ។
យន្តហោះរបស់ក្រុមហ៊ុន Indonesia Air Transport មួយគ្រឿងនេះមានផ្ទុកមនុស្ស១១នាក់ ក្នុងនោះមាន៨នាក់ជាក្រុមការងារអាកាសយានិកនិង៣នាក់ ជាអ្នកដំណើរ។ គេសន្និដ្ឋានថា យន្តហោះនេះធ្លាក់ដោយសារតែបញ្ហាអាកាសធាតុ។

វាត្រូវចាប់សញ្ញាបានចុងក្រោយ នៅតំបន់ Leang-Leang នៃស្រុក Maros ដែលជាតំបន់ភ្នំមួយក្នុងខេត្ត South Sulawesi។
សូមជម្រាបថា ប្រទេសឥណ្ឌូណេស៊ី គឺពឹងផ្អែកយ៉ាងខ្លាំងលើការដឹកជញ្ជូនតាមផ្លូវអាកាស និងស្រឡាង ដើម្បីភ្ជាប់កោះទាំងឡាយរបស់ខ្លួនដែលមានជាង ១៧ ០០០ កោះ។

ដូច្នេះហើយ ទើបប្រជាជាតិអាស៊ីអាគ្នេយ៍មួយនេះ តែងជួបប្រទះនូវគ្រោះថ្នាក់ដឹកជញ្ជូនជាបន្តបន្ទាប់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ ចាប់តាំងពីការធ្លាក់យន្តហោះ គ្រោះថ្នាក់រថយន្តក្រុង រហូតដល់ការលិចនាវាចម្លងជាដើម៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានជាតិ១២ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


