ព័ត៌មានអន្ដរជាតិ
របកគំហើញមួយទៀត! វ៉ាក់សាំងប្រឆាំងកូវីដផលិតពីថ្នាំជក់ ដែលមានតម្លៃកាន់តែថោក
ក្រុមអ្នកស្រាវជ្រាវនៅទូទាំងប្រទេសកាណាដា កំពុងធ្វើតេស្តវ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ ដែលផលិតពីរុក្ខជាតិ។

បង្កើតឡើងដោយក្រុមហ៊ុនជីវគីមី Medicago ដែលមានមូលដ្ឋាននៅប្រទេសកាណាដា វ៉ាក់សាំងនេះគឺប្រើថ្នាំជក់ដើម្បីផលិតភាគល្អិតដែលស្រដៀងនឹងមេរោគកូរ៉ូណា។
វាជំនួយដល់រាងកាយឲ្យទទួលស្គាល់ភ្នាក់ងារបង្ករោគ ដូច្នេះវាអាចនាំឲ្យមានការឆ្លើយតបប្រព័ន្ធភាពស៊ាំ និងធ្វើការវាយប្រហារប្រសិនបើមនុស្សម្នាក់ឆ្លងជំងឺ។

ប្រសិនបើការសាកល្បងដំណាក់កាលចុងក្រោយបង្ហាញថា វ៉ាក់សាំងនេះទទួលបានជោគជ័យមែននោះ វាអាចមានល្បឿនលឿននិងតម្លៃថោកជាង ហើយកាន់តែងាយស្រួលក្នុងចែកចាយ ជាងវ៉ាក់សាំងដែលមានស្រាប់ដទៃទៀត។
អ្វីដែលកាន់តែប្រសើរនោះគឺថា វ៉ាក់សាំងនេះ មិនចាំបាច់រក្សាទុកនៅសីតុណ្ហភាពត្រជាក់ខ្លាំងដូចវ៉ាក់សាំងដទៃទៀតនោះទេ។

ទិន្នន័យដំបូងពីការសាកល្បងដំណាក់កាលទី១ បានបង្ហាញថា វ៉ាក់សាំងនេះបានផលិតអង់ទីគ័ររហូតដល់ទៅ១០ដងក្នុងខ្លួនអ្នកចូលរួមធ្វើតេស្ត បើប្រៀបធៀបទៅនឹងអ្នកដែលឆ្លងវីរុស។
បច្ចុប្បន្ន ក្រុមហ៊ុន Medicago កំពុងជ្រើសរើសអ្នកចូលរួមចំនួន៣ម៉ឺននាក់ នៅទូទាំងសហរដ្ឋអាមេរិកនិងពិភពលោក សម្រាប់ការសាកល្បងដំណាក់កាលទី៣របស់ខ្លួន។

ដើម្បីមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ អ្នកស្ម័គ្រចិត្តត្រូវតែមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ ហើយត្រូវតែជាមនុស្សដែលមិនមានជំងឺកូវីដ-១៩និងចាក់វ៉ាក់សាំង។
ក្រុមហ៊ុន Medicago សង្ឃឹមថា នឹងបញ្ចេញលទ្ធផលនៃការសិក្សានេះនៅរដូវស្លឹកឈើជ្រុះឆ្នាំ ២០២១ ហើយបញ្ជូនទៅនិយតករសហរដ្ឋអាមេរិកដើម្បីធ្វើការពិនិត្យ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ ចិន សាកល្បងវ៉ាក់សាំងការពារកូវីដ បាញ់ចូលតាមច្រមុះ ដែលមានប្រសិទ្ធភាពខ្លាំងជាងថ្នាំចាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


