ព័ត៌មានអន្ដរជាតិ
លោកត្រាំ ព្រមានថា អ៊ីរ៉ង់នឹងបាត់ចេញពីផែនដី បើរៀបគម្រោងធ្វើឃាតរូបលោក
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានថ្លែងកាលពីថ្ងៃអង្គារទី២០ខែមករាឆ្នាំ២០២៦ថា ប្រទេសអ៊ីរ៉ង់នឹងត្រូវ «បំផ្ទុះខ្ទេចជាផេះ» រលាយបាត់ចេញពីផែនដី បើមេដឹកនាំខ្លួនហ៊ានអនុវត្តគម្រោងធ្វើឃាតលើរូបលោក។

ក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន NewsNation លោកត្រាំ បានប្រាប់ថា «ពួកគេមិនគួរធ្វើបែបនោះទេ» ដោយលោកបានបន្ថែមថា លោកបានបន្សល់ទុកនូវការណែនាំជាស្រេចក្នុងការវាយបកវិញ បើមានការវាយប្រហារណាមួយបង្កឡើងដោយអ៊ីរ៉ង់។
មន្ត្រីចារកម្មអាមេរិក បានរាយការណ៍ជូនលោកត្រាំ ក្នុងអំឡុងពេលយុទ្ធនាការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២៤ អំពីការគំរាមកំហែងរបស់អ៊ីរ៉ង់ ដែលអតីតអគ្គមេធាវី លោក Merrick Garland បាននិយាយថា វាទាក់ទងទៅនឹងការសងសឹកចំពោះការសម្លាប់ឧត្តមសេនីយ៍អ៊ីរ៉ង់ លោក Qassem Soleimani កាលពីឆ្នាំ២០២០ ក្រោមរដ្ឋបាលអាណត្តិទីមួយរបស់លោកត្រាំ។
លោកត្រាំ បានរិះគន់ប្រធានាធិបតី ចូ បៃដិន ចំពោះការមិនបានចេញមុខនិយាយជាសាធារណៈ ដោយលោកលើកឡើងថា ប្រធានាធិបតីគួរតែការពារគ្នាទៅវិញទៅមក នៅពេលប្រឈមមុខនឹងការគំរាមកំហែងពីបរទេស។
លោកត្រាំ បានបញ្ជាក់ជាដដែលៗថា អ៊ីរ៉ង់នឹងត្រូវ«កម្ទេចឲ្យរលាយ» បើព្យាយាមធ្វើឃាតរូបលោក ដែលជាការអត្ថាធិប្បាយដែលលោកបាននិយាយសាជាថ្មី បន្ទាប់ពីបានចុះហត្ថលេខាលើបញ្ជាប្រតិបត្តិដែលអនុញ្ញាតឲ្យមានការដាក់សម្ពាធជាអតិបរមាលើទីក្រុងតេហេរ៉ង់។
ការលើកឡើងនេះ ធ្វើឡើងចំពេលមានការតវ៉ាប្រឆាំងរដ្ឋាភិបាលជាច្រើនសប្តាហ៍នៅក្នុងប្រទេសអ៊ីរ៉ង់ ដែលបានបណ្តាលឲ្យមនុស្សរាប់ពាន់នាក់ស្លាប់ នេះបើយោងតាមក្រុមសិទ្ធិមនុស្ស។ លោកត្រាំ បានព្រមានថា សកម្មភាពយោធារបស់អាមេរិកនៅតែជាជម្រើស ក្នុងករណីការប្រហារជីវិតក្នុងប្រទេសអ៊ីរ៉ង់នៅតែបន្ត។
មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ Ayatollah Ali Khamenei បានចោទប្រកាន់អាមេរិកថាជាអ្នកញុះញង់ឲ្យមានភាពចលាចល ដោយបានបដិសេធការអះអាងរបស់ទីក្រុងវ៉ាស៊ីនតោន និងព្រមានថា អ៊ីរ៉ង់នឹងមិនអត់ឱនចំពោះអ្វីដែលលោកហៅថាជាការជ្រៀតជ្រែកពីបរទេសនោះឡើយ៕

ប្រែសម្រួល៖ ឈាង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១០ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


