ព័ត៌មានអន្ដរជាតិ
ថៃ ត្រៀមមន្ទីរពេទ្យរួចហើយ ដើម្បីដាក់អ្នកជំងឺនីប៉ាហ៍
ប្រទេសថៃបានត្រៀមមន្ទីរពេទ្យជាច្រើនកន្លែងរួចរាល់អស់ហើយ ដើម្បីដាក់អ្នកជំងឺនីប៉ាហ៍ (Nipah) ស្របពេលពិភពលោក កំពុងកើតក្តីបារម្ភអំពីការឆ្លងរាលដាលនៃជំងឺនេះ។

តាមការផ្សាយរបស់ Bangkok Post នៅថ្ងៃព្រហស្បតិ៍ទី២៩ខែមករាឆ្នាំ២០២៦ នាយកដ្ឋានសេវាវេជ្ជសាស្ត្របញ្ជាក់ថា មន្ទីរពេទ្យ Rajavithi, Nopparat, Rajathanee, Lerdsin និងទីតាំងសុខាភិបាលធំៗដទៃទៀត បានត្រៀមរួចរាល់អស់ហើយ ដើម្បីទទួលអ្នកជំងឺឬអ្នកសង្ស័យឆ្លងវីរុសនីប៉ាហ៍។
លោក Nattapong Wongwiwat អគ្គនាយកនាយកដ្ឋានខាងលើបានឲ្យដឹងថា ជាមួយនឹងវិធានការផ្សេងៗជាច្រើន មន្ទីរពេទ្យទាំងឡាយបានត្រៀមលក្ខណៈដូចជាការ បង្កើនកម្លាំងបុគ្គលិកនិងគ្រូពេទ្យ បន្ថែមបរិក្ខារពេទ្យ គ្រែអ្នកជំងឺ បន្ទប់វះកាត់ និងបន្ទប់ធ្វើចត្តាឡីស័ក។

ដ្បិតមិនទាន់បញ្ជាក់ពីករណីវិជ្ជមានណាមួយ ប៉ុន្តែថៃក៏ចាត់វិធានការដែរ ដោយយកវិធីសាស្រ្តសម័យកូវីដ-១៩ មកប្រើប្រាស់សាជាថ្មី ដើម្បីបង្ការការឆ្លង។
កាលពីថ្ងៃចន្ទទី២៦ខែមករាឆ្នាំ២០២៦ នាយកដ្ឋានគ្រប់គ្រងជំងឺថៃ (DDC) បានប្រកាសថា មន្ត្រីគ្រប់គ្រងជំងឺឆ្លងអន្តរជាតិនៅព្រលានយន្តហោះធំៗទាំងបីដូចជាសុវណ្ណភូមិ ដនមឿង និងភូកេត បានចាប់ផ្តើមបង្កើនការពិនិត្យអ្នកដំណើរដែលចូលមក ជាពិសេសអ្នកដែលធ្វើដំណើរមកពីរដ្ឋ West Bengal នៃប្រទេសឥណ្ឌាតែម្តង។

នីតិវិធីទាំងនោះរួមមាន ការវាស់កម្ដៅនិងការវាយតម្លៃនៅនឹងកន្លែងចំពោះអ្នកដំណើរដែលមានសញ្ញាសង្ស័យ។ ចំពោះអ្នកដំណើរដែលរកឃើញថាមានគ្រុនក្តៅខ្លាំង ឬចេញរោគសញ្ញាពាក់ព័ន្ធវីរុសនីប៉ាហ៍ នឹងត្រូវបញ្ជូនទៅកាន់កន្លែងចត្តាឡីស័ក ដើម្បីពិនិត្យបន្ថែម។
អ្នកដំណើរមកពី West Bengal ក៏នឹងត្រូវផ្តល់ឲ្យនូវ «ប័ណ្ណប្រុងប្រយ័ត្នសុខភាព» ដែលក្នុងនោះ មានរៀបរាប់ពីរោគសញ្ញាត្រូវតាមដាន និងជំហានដែលត្រូវអនុវត្តប្រសិនបើពួកគេមានអារម្មណ៍មិនស្រួលខ្លួនផងដែរ។

អ្នកដំណើរដែលលេចចេញរោគសញ្ញាក្នុងរង្វង់ ២១ ថ្ងៃបន្ទាប់ពីការមកដល់ ត្រូវបានណែនាំឲ្យស្វែងរកការព្យាបាលជាបន្ទាន់ និងត្រូវប្រាប់បុគ្គលិកសុខាភិបាលអំពីប្រវត្តិធ្វើដំណើរ ព្រមទាំងកាលបរិច្ឆេទដែលចាប់ផ្តើមមានរោគសញ្ញា។
ថៃបានបញ្ជាក់ពីការរកឃើញវីរុសនីប៉ាហ៍ នៅក្នុងខ្លួនសត្វប្រចៀវស៊ីផ្លែឈើក្នុងប្រទេសរបស់ខ្លួន ហើយអ្វីដែលគួរឲ្យកត់សម្គាល់គឺថា វីរុសរកឃើញនោះជា «ពូជបង់ក្លាដែស» ដែលកាចសាហាវនិងមានអត្រាមរណៈខ្លាំងចន្លោះពី៤០%-៧៥%៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៨ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


