ព័ត៌មានអន្ដរជាតិ
ត្រាំនឹងបញ្ជាឲ្យចេញផ្សាយឯកសារទាក់ទង (Aliens) ក្រោយខ្វែងគំនិតនឹងអូបាម៉ា
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានសរសេរនៅលើបណ្តាញសង្គម Truth Social របស់់លោក ថា ដោយមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសកម្មភាពក្រៅភព លោកនឹងឱ្យក្រសួងការពារជាតិ និងភ្នាក់ងារពាក់ព័ន្ធនឹងចាប់ផ្តើមដំណើរការនៃការកំណត់អត្តសញ្ញាណ និងចេញផ្សាយឯកសាររបស់រដ្ឋាភិបាលទាក់ទងនឹងជីវិតមនុស្សក្រៅភព។ ពិសេសផ្តោតទៅក្រៅភពផែនដី បាតុភូតផ្លូវអាកាសដែលមិនអាចស្គាល់អត្តសញ្ញាណ (UAP) និងបច្ចេកវិទ្យាហោះហើរ (UFO) រួមទាំងព័ត៌មានផ្សេងទៀតទាំងអស់ ជាបញ្ហាស្មុគស្មាញខ្លាំង ប៉ុន្តែគួរឱ្យចាប់អារម្មណ៍ និងមានសារៈសំខាន់។

យោងតាម NBC News នៅថ្ងៃសុក្រ ទី២០ ខែកុម្ភៈ, ការប្រកាសរបស់លោក ដូណាល់ ត្រាំ បានកើតឡើង បន្ទាប់ពីអតីតប្រធានាធិបតី លោក បារ៉ាក់ អូបាម៉ា (Barack Obama) បានលើកឡើងក្នុងបទសម្ភាសន៍ podcast មួយថា៖ «មនុស្សភពក្រៅពិតជាមានមែន ប៉ុន្តែខ្ញុំមិនដែលឃើញពួកគេផ្ទាល់ភ្នែកនោះទេ»។
លោកបន្តបញ្ជាក់ថា៖«ជាឱកាសល្អដែលមានជីវិតនៅទីនោះ»។
ទោះបីយ៉ាងណា លោក អូបាម៉ា បានបន្ថែមក្នុងការបកស្រាយថា នៅជំនាន់លោកកាន់អំណាច លោកមិនដែលឃើញភស្តុតាងណាមួយដែលថា មនុស្សភពផ្កាយបានមកទាក់ទង ឬចុះចតលើផែនដីឡើយ។
ទោះបីជាយ៉ាងណាក៏ដោយ លោកបញ្ជាក់ថា គ្មានការបង្ខាំងមនុស្សភពផ្កាយ ឬរក្សាទុកបច្ចេកវិទ្យា UFO នៅក្នុងតំបន់៥១ (Area 51) ឡើយ ហើយប្រសិនបើមានបន្ទប់សម្ងាត់ក្រោមដីមែន ច្បាស់ណាស់វានឹងត្រូវមានគេលាក់បាំងជិតឈឹងហើយ សូម្បីប្រធានាធិបតីអាមេរិកក៏មិនដឹងដែរ។
ក្នុងបទសម្ភាសន៍ podcast លោក Brian Tyler Cohen បានសួរលោកអូបាម៉ាថា៖ «តើចម្ងល់ដំបូងរបស់លោក ជាអ្វី ដែលលោកចង់បានចម្លើយជាងគេ ពេលចូលកាន់តំណែង»?។
លោកអូបាម៉ាឆ្លើយថា៖ «តើមនុស្សភពក្រៅ(Aliens)នៅឯណា»?។
យ៉ាងណាអ្នកសារព័ត៌មានបានសួរ លោក ត្រាំ ពីការលើកឡើងរបស់លោកអូបាម៉ាកាលពីថ្ងៃព្រហស្បតិ៍ លោកថា អូបាម៉ាបានផ្តល់ព័ត៌មានសម្ងាត់។
លោកត្រាំបន្តថា៖ «គាត់មិនគួរណាធ្វើបែបនោះសោះ»។
បន្ទាប់ពីសវនាការឆ្នាំ ២០២៤ មន្ទីរបញ្ចកោណបាននិយាយថា៖ «បានទទួលរបាយការណ៍រាប់រយស្តីពីយានអវកាស UAP និងរបាយការណ៍ចំនួន ២១ គួរតែទទួលបានការធ្វើវិភាគបន្ថែម ដោយសារតែ លក្ខណៈ និងមានឥរិយាបថមិនប្រក្រតី ប៉ុន្តែមិនបានរកឃើញភស្តុតាងនៃសកម្មភាពក្រៅភពទេ»។
ឆ្លើយតបទៅនឹងការណែនាំរបស់ លោក ដូណាល់ ត្រាំ នៅយប់ថ្ងៃព្រហស្បតិ៍ លោក Pete Hegseth បានបង្ហោះរូបថត screenshot នៃការបង្ហោះរបស់លោក ត្រាំ ជាមួយរូប emoji មនុស្សភពក្រៅ និង emoji ទទួលបញ្ជា។
លើសពីនេះ មានប្រជាជនអាមេរិកជាច្រើនចង់ដឹងថាពិតជាមានមនុស្សក្រៅភពមែនឬយ៉ាងណា ក្រោយ លោក ត្រាំថានឹងបញ្ចេញឯកសារដែលទាក់ទង៕
ប្រែសម្រួល៖ ណឺ មិនា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៧ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


