ព័ត៌មានអន្ដរជាតិ
ព្យុះព្រិលបណ្តាលឲ្យអាមេរិកខាតបង់ប្រាក់ជាង ១០០ប៊ីលានដុល្លានៅខែមករា
អ្នកជំនាញផ្នែកធាតុអាកាសបានប៉ាន់ស្មានថា ព្យុះរដូវរងាដ៏សាហាវ បានរីករាលដាលធ្វើឱ្យតំបន់ជាច្រើននៃភាគខាងកើតអាមេរិកជាប់គាំង ដោយសារទឹកកក ព្រិល និងខ្យល់ត្រជាក់ ជាពិសេសនាំឱ្យសេដ្ឋកិច្ចសហរដ្ឋអាមេរិកខាតបង់ថវិការាប់ពាន់លានដុល្លារផងដែរ។

យោងតាមភ្នាក់ងារសារព័ត៌មាន AP កាលពីថ្ងៃទី២៧ខែមករាឆ្នាំ២០២៦ ឱ្យដឹងថា អ្នកសេដ្ឋកិច្ច និងអ្នកឧតុនិយមកំពុងព្យាយាមដោះស្រាយលើការចំណាយលើផលវិបាកនៃគ្រោះមហន្តរាយអាកាសធាតុនារដូវរងា វាមិនងាយស្រួលក្នុងការគណនាដូចអគារដែលត្រូវបានបំផ្លាញដោយខ្យល់ព្យុះ ទឹកជំនន់ និងអគ្គិភ័យនោះទេ។
លោក Jacob Fooks អ្នកសេដ្ឋកិច្ចស្រាវជ្រាវនៅសាកលវិទ្យាល័យរដ្ឋ Colorado លើកឡើងថា៖«ព្រឹត្តិការណ៍អាកាសធាតុ ដូចជាព្យុះនេះ បង្ហាញពីរបៀបដែលសេដ្ឋកិច្ចរបស់យើងមានទំនាក់ទំនងជាមួយនឹងលក្ខខណ្ឌអាកាសធាតុ។ នៅពេលដែលមជ្ឈមណ្ឌលដឹកជញ្ជូនសំខាន់ៗត្រូវបានបិទ ឬបណ្តាញអគ្គិសនីខូច ផលប៉ះពាល់កើតឡើងជាបន្តបន្ទាប់នឹងជះឥទ្ធិពលដល់ខ្សែសង្វាក់ផ្គត់ផ្គង់ និងប្រតិបត្តិការអាជីវកម្មនៅវិស័យជាច្រើនក្នុងពេលដំណាលគ្នា»។
លោក Fooks បានបន្តថា អ្នកស្រាវជ្រាវមិនទាន់ការឯកភាពគ្នាទេ ប៉ុន្តែការប៉ាន់ស្មានភាគច្រើនបង្ហាញថា ព្រឹត្តិការណ៍របស់អាកាសធាតុធ្ងន់ធ្ងរទាំងអស់ អាចកាត់បន្ថយផលិតផលក្នុងស្រុកសរុបពី ០.៥ភាគរយ ទៅ២ភាគរយជារៀងរាល់ឆ្នាំ ដែលលោកហៅថា «រឿងនេះមានសារៈសំខាន់ខ្លាំងណាស់»។
យ៉ាងណា ដោយសារផលិតផលក្នុងស្រុកសរុប (GDP) របស់សហរដ្ឋអាមេរិកមានប្រមាណ ៣០ទ្រីលានដុល្លារជារៀងរាល់ឆ្នាំ ខាតបង់ទៅលើបញ្ហាអាកាសធាតុ ចាប់ពី១៥០ប៊ីលានដុល្លារ ដល់ ៦០០ប៊ីលានដុល្លារ។
លើសពីនេះ យោងតាមការប៉ាន់ស្មានបឋម ព្យុះរដូវរងាជាប្រវត្តិសាស្ត្រក្នុងខែមករា ឆ្នាំ២០២៦ បានបង្កការខូចខាតសរុបនិងការខាតបង់សេដ្ឋកិច្ចចន្លោះពី ១០៥ ប៊ីលានដុល្លារ ទៅ ១១៥ ប៊ីលានដុល្លារនៅទូទាំងសហរដ្ឋអាមេរិក។
យោងតាមអង្គភាព AccuWeather បានរាយការណ៍ថា ផលប៉ះពាល់នៃព្យុះទឹកកកនេះលាតសន្ធឹងពាសពេញរដ្ឋជាង ២៤ និងប៉ះពាល់ដល់មនុស្សជាង ២០០ លាននាក់ រួមទាំងខាតបង់ប្រាក់ចន្លោះពី ១០៥ ទៅ ១១៥ ប៊ីលានដុល្លារ។
យ៉ាងណាមិញ ព្យុះនេះក្លាយជារឿងសំខាន់ក្នុងអាកាសធាតុរដូវរងា ដែលចំណាយច្រើនបំផុតមួយក្នុងប្រវត្តិសាស្ត្រសហរដ្ឋអាមេរិក បើប្រៀបធៀបទៅព្យុះទឹកកកនៅរដ្ឋតិចសាស់ឆ្នាំ ២០២១ ដែលមានការខូចខាតប្រមាណ ១៩៥ ប៊ីលានដុល្លារ។
សរុបមក សហរដ្ឋអាមេរិកបានខាតបង់ប្រាក់ជាង ១០០ ប៊ីលានដុល្លារពីព្យុះព្រិល និងទឹកកកដ៏ខ្លាំងក្នុងខែមករា ឆ្នាំ ២០២៦ ៕
ប្រែសម្រួល៖ ណឺ មិនា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


