ព័ត៌មានអន្ដរជាតិ
គុយវ៉ែត បង្កការភ្ញាក់ផ្អើលដែលបាញ់ទម្លាក់យន្តហោះចម្បាំងអាមេរិក ពេលសង្គ្រាមកំពុងផ្ទុះខ្លាំង
បញ្ជាការកណ្តាលសហរដ្ឋអាមេរិក (Centcom) បាននិយាយកាលពីថ្ងៃចន្ទទី២មីនាថា ប្រព័ន្ធការពារដែនអាកាសប្រទេសគុយវ៉ែតបានបាញ់ទម្លាក់យន្តហោះចម្បាំង F-15 ចំនួនបីគ្រឿងរបស់អាមេរិកដោយអចេតនា ក្នុងអំឡុងសង្គ្រាមកំពុងផ្ទុះខ្លាំង ដោយពណ៌នាថា នេះជាឧប្បត្តិហេតុច្រឡំដៃបាញ់យន្តហោះសម្ព័ន្ធមិត្តជាក់ស្តែងក្នុងអំឡុងពេលជម្លោះជាមួយអ៊ីរ៉ង់។

យោងតាម Reuters សេចក្តីថ្លែងការណ៍នេះ បានបញ្ជាក់ថា ក្នុងអំឡុងពេលប្រយុទ្ធយ៉ាងសកម្ម ដែលរួមមានការវាយប្រហារពីយន្តហោះអ៊ីរ៉ង់ មីស៊ីលផ្លោង និងយន្តហោះគ្មានមនុស្សបើក យន្តហោះចម្បាំងរបស់កងទ័ពអាកាសអាមេរិកត្រូវបានបាញ់ទម្លាក់ដោយអចេតនាដោយប្រព័ន្ធការពារដែនអាកាសគុយវ៉ែត ខណៈភាគីគុយវ៉ែត ក៏ទទួលស្គាល់ឧប្បត្តិហេតុនេះ និងកំពុងស៊ើបអង្កេតនៅឡើយ។
វីដេអូនៃការបាញ់ទម្លាក់ ដែលចែកចាយនៅលើបណ្តាញសង្គម បានបង្ហាញពីយន្តហោះមួយគ្រឿងដែលគេជឿថា ជាយន្តហោះ F-15 បានធ្លាក់ រួមជាមួយនឹងរូបភាពរបស់អ្នកបើកយន្តហោះកំពុងលោតឆ័ត្រយោង និងត្រូវបានកងកម្លាំងសន្តិសុខគុយវ៉ែត ព្រមទាំងមន្ត្រីត្រួតពិនិត្យអាវុធ បញ្ជូនពួកគេទៅកាន់កន្លែងផ្លូវការសម្រាប់ការត្រួតពិនិត្យសុវត្ថិភាព និងការវាយតម្លៃផ្នែកវេជ្ជសាស្ត្រ។ ការប្រគល់បានប្រព្រឹត្តទៅដោយរលូន ស្ថានភាពរបស់ទាហានទាំងពីរនាក់មានស្ថេរភាព ហើយមិនមានរបាយការណ៍អំពីរបួសធ្ងន់ធ្ងរនោះទេ។
ដោយឡែក អ្នកនាំពាក្យក្រសួងការពារជាតិគុយវ៉ែតបានបញ្ជាក់ថា ក្រុមស្វែងរក និងជួយសង្គ្រោះបានដាក់ពង្រាយយ៉ាងឆាប់រហ័ស និងបាននាំក្រុមនាវិកទៅកាន់មន្ទីរពេទ្យដើម្បីពិនិត្យ និងព្យាបាល។ លោកបានបន្ថែមថា សុខភាពរបស់ពួកគេមានស្ថេរភាពនោះទេ។
យ៉ាងណាមិញ ផ្អែកតាមការវាយតម្លៃដំបូងបង្ហាញថា នេះគឺជាឧប្បត្តិហេតុបាញ់ខុសឬច្រឡំដៃបាញ់ ទាក់ទងនឹងប្រព័ន្ធមីស៊ីល Patriot ដែលដាក់ពង្រាយនៅក្នុងតំបន់នោះ។ តែយ៉ាងណា ក៏មិនមានការបញ្ជាក់ជាផ្លូវការនោះទេ ប៉ុន្តែរបាយការណ៍ដំបូងបញ្ចាក់ទៀតថា យន្តហោះនេះអាចត្រូវបានគេកំណត់ខុសថា ជាគោលដៅអរិភាពក្រោមលក្ខខណ្ឌប្រុងប្រយ័ត្នខ្ពស់។
ការធ្លាក់យន្តហោះបានកើតឡើងនៅពេលដែលទីក្រុងវ៉ាស៊ីនតោនបានបញ្ជាក់ពីអ្នកស្លាប់ និងរបួសដំបូងនៅក្នុងប្រតិបត្តិការមួយនេះ។ បុគ្គលិកយោធាអាមេរិក ៣ នាក់ត្រូវបានសម្លាប់នៅមូលដ្ឋានមួយក្នុងប្រទេសគុយវ៉ែត ដែលបង្ហាញពីការកើនឡើងគួរឲ្យកត់សម្គាល់៕
អត្ថបទ៖ សាង ស្រីល័ក្ខ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


