ព័ត៌មានអន្ដរជាតិ
ហុងគ្រី គំរាមសងសឹកអ៊ុយក្រែនដោយឈប់ផ្គត់ផ្គង់ឧស្ម័ន រហូតដល់ទីក្រុងកៀវបើកបំពង់ប្រេងរុស្ស៊ីវិញ
នាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban បានគំរាមសងសឹកអ៊ុយក្រែនក្នុងជម្លោះបំពង់បង្ហូរប្រេងពីរុស្ស៊ី ថា ទីក្រុង Budapest នឹងផ្អាកការផ្គត់ផ្គង់ឧស្ម័នទៅឲ្យអ៊ុយក្រែនបន្តិចម្តងៗ លុះត្រាតែការបញ្ជូនប្រេងរបស់រុស្ស៊ីតាមរយៈបំពង់បង្ហូរប្រេង Druzhba ត្រូវបានស្តារឡើងវិញភ្លាមៗ។ នេះបើយោងតាមរបាយការណ៍ ចុះផ្សាយដោយទីភ្នាក់ងារព័ត៌មាន Anadolu របស់តួកកីកាលពីថ្ងៃពុធ ទី២៥ មីនា។

ថ្លែងនៅលើកញ្ចក់ទូរទស្សន៍ជាតិ នាយករដ្ឋមន្ត្រីហុងគ្រី លោក Orban បានប្រកាសថា ការសម្រេចចិត្តនេះត្រូវបានអនុម័តនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី។ ប្រទេសហុងគ្រីនឹងចាប់ផ្តើមកាត់បន្ថយការដឹកជញ្ជូនឧស្ម័នទៅអ៊ុយក្រែន ហើយជំនួសមកវិញ រក្សាទុកបរិមាណដែលនៅសល់ក្នុងស្រុក ដោយលើកឡើងពីការព្រួយបារម្ភអំពីសន្តិសុខថាមពល ដែលកំពុងកើតមាននៅស្ទើរទូទាំងសកលលោក។
មេដឹកនាំហុងគ្រីដែលមានចំណងមិត្តភាពស្អិតរមួតជាមួយមេដឹកនាំរុស្ស៊ីរូបនេះ បានសង្កត់ធ្ងន់ថា ដរាបណាអ៊ុយក្រែនមិនបន្តការតភ្ជាប់បញ្ជូនប្រេងរបស់រុស្ស៊ីឡើងវិញទេ នោះប្រទេសហុងគ្រីនឹងមិនស្តារការផ្គត់ផ្គង់ឧស្ម័នឡើងវិញទេ ដោយ លោក Orban ចោទប្រកាន់ទីក្រុងកៀវអំពីការរារាំងប្រតិបត្តិការនៃបំពង់បង្ហូរប្រេង Druzhba និង វាយប្រហារហេដ្ឋារចនាសម្ព័ន្ធដែលផ្គត់ផ្គង់ប្រទេសហុងគ្រី។
មិនតែប៉ុណ្ណោះ ប្រទេសហុងគ្រីបានអះអាងបន្ថែមទៀតថា ខ្លួនត្រូវតែ «បំបែកការបិទផ្លូវប្រេង» និងធានាការផ្គត់ផ្គង់ថាមពលដែលមានស្ថេរភាព ព្រមទាំងរក្សាតម្លៃប្រេងសាំងដែលមានតម្លៃទាបជូនប្រជាជជនផងដែរ។
អស់រយៈពេលជាច្រើនឆ្នាំមកហើយ អ៊ុយក្រែនគឺជាផ្លូវឆ្លងកាត់សម្រាប់ឧស្ម័នរុស្ស៊ីទៅកាន់អឺរ៉ុប និងទទួលឧស្ម័នត្រឡប់មកពីប្រទេសហុងគ្រីតាមរយៈប្រព័ន្ធបំពង់បង្ហូរប្រេងដែលអាចបញ្ច្រាស់បាន។ ទោះជាយ៉ាងណា តុល្យភាពនេះកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស។ ជាក់ស្ដែង ទាំំងហុងគ្រី និងស្លូវ៉ាគី បានចោទប្រកាន់ទីក្រុងកៀវពីបទរារាំងការបញ្ជូនថាមពលពីរុស្ស៊ីដោយចេតនា ដើម្បីទទួលបានឥទ្ធិពលនយោបាយ ហើយចាប់តាំងពីពេលនោះមក បានសម្រេចចិត្តផ្អាកការផ្គត់ផ្គង់ប្រេងម៉ាស៊ូតដល់អ៊ុយក្រែន ដើម្បីឆ្លើយតបទៅនឹងបញ្ហាមួយនេះដោយផ្ទាល់៕
អត្ថបទ៖ សាង ស្រីល័ក្ខ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២០ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


