ព័ត៌មានអន្ដរជាតិ
នាយករដ្ឋមន្ត្រីក៏ ថៃ មិនលើកលែង! លោក ប្រាយុទ្ធ ត្រូវពិន័យ ៦ពាន់បាត ដោយសារមិនពាក់ម៉ាស់ក្នុងកិច្ចប្រជុំ
កាលពីថ្ងៃទី២៦ខែមេសា នាយករដ្ឋមន្រ្តីថៃលោក ប្រាយុទ្ធ ចាន់អូចា ត្រូវបានពិន័យជាទឹកប្រាក់ដោយសារមិនពាក់ម៉ាស់នៅទីសាធារណៈ ខណៈពេលលោកចូលរួមកិច្ចប្រជុំនៅឯវិមានរដ្ឋាភិបាល ដើម្បីពិភាក្សាអំពីស្ថានការណ៍ជំងឺកូវីដ-១៩ នៅក្នុងប្រទេស។

កាលពីថ្ងៃចន្ទ នាយករដ្ឋមន្រ្តីថៃរូបនេះ បានពន្យល់នៅលើ Facebook អំពីរបៀបដែលរដ្ឋាភិបាលរបស់លោក កំពុងជំរុញឲ្យទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ-១៩ បន្ថែមទៀត និងបានបង្ហោះរូបថតនៃកិច្ចប្រជុំដែលបង្ហាញរូបលោក រួមជាមួយទីប្រឹក្សាជាច្រើននាក់។
ទោះបីជាយ៉ាងណាក៏ដោយ មន្ត្រីទាំងអស់សុទ្ធតែពាក់ម៉ាស់ ខុសគេតែលោកនាយករដ្ឋមន្រ្តីប៉ុណ្ណោះ។
ឥឡូវ រូបភាពនៃកិច្ចប្រជុំនេះត្រូវបានលុបចោលវិញហើយ ដោយសារតែមានប្រតិកម្មខ្លាំងក្លា និងការរិះគន់យ៉ាងចាស់ដៃ។

អភិបាលក្រុងបាងកកលោក Aswin Kwanmuang បានក្រើនរំលឹកដល់ប្រជាជនឲ្យពាក់ម៉ាស់ ចាប់ពីថ្ងៃចន្ទទៅ ចំពេលមានការផ្ទុះឡើងនៃជំងឺកូវីដ-១៩ បើមិនដូច្នោះទេ ពួកគេនឹងត្រូវពិន័យជាទឹកប្រាក់រហូតដល់ទៅ២ម៉ឺនបាតឬ ៦៤០ដុល្លារ។
បន្ទាប់ពីការបង្ហោះ Facebook របស់នាយករដ្ឋមន្ត្រីថៃនិងមានប្រតិកម្មប្រឆាំងលោកប្រាយុទ្ធ, លោក Aswin បានបង្ហោះនៅលើទំព័រ Facebook របស់លោកថា លោកនាយករដ្ឋមន្រ្តីត្រូវបានពិន័យជាប្រាក់ ៦,០០០បាត (១៩០ដុល្លារអាមេរិក) ពីបទមិនគោរពតាមច្បាប់៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Republic World
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៩ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


