ព័ត៌មានអន្ដរជាតិ
អាស៊ាន អំពាវនាវឲ្យបង្កើនតួនាទីរបស់ស្ត្រី ស្របពេលមានជំងឺរាតត្បាតកូវីដ ១៩
សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) កាលពីល្ងាចថ្ងៃព្រហស្បតិ៍បានកោះប្រជុំមេដឹកនាំស្ត្រីអាស៊ានលើកដំបូងដែលមិនធ្លាប់មានតាមរយៈវីដេអូខនហ្វើរេន ដោយពិភាក្សាអំពីតួនាទីរបស់ស្ត្រីក្នុងការអភិវឌ្ឍប្លុកនេះ ចំពេលមានជំងឺកូវីដ ១៩ ។
ព្រឹត្តិការណ៍នេះត្រូវបានធ្វើឡើងនៅក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានាដែលបានផ្តល់ឱកាសដល់មេដឹកនាំក្រុមនេះបាននិយាយជាមួយមេដឹកនាំស្ត្រីនៅក្នុងតំបន់ និងនៅអង្គការអន្តរជាតិអំពីវិធីដើម្បីលើកកម្ពស់តួនាទីរបស់ពួកគេបន្ថែមទៀតនៅក្នុងដំណើរការនៃការកសាងសហគមន៍អាស៊ាន បន្ទាប់ពីជំងឺរាតត្បាតកូវីដ ១៩ ។

ថ្លែងនៅក្នុងព្រឹត្តិការណ៍នេះនាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានពិពណ៌នាថា ស្ត្រីជាផ្នែកមួយដែលមិនអាចខ្វះបាននៃដំណើរការកសាងសន្តិភាព និងសន្តិសុខប្រកបដោយចីរភាព ។
មេដឹកនាំវៀតណាមរូបនេះបានជូនពរថា កិច្ចប្រជុំកំពូលនឹងផ្តល់នូវទិសដៅសំខាន់ៗដើម្បីជួយស្ត្រីអាស៊ានចូលរួមចំណែកយ៉ាងទូលំទូលាយ និងមានប្រសិទ្ធភាពដល់ដំណើរការកសាងសហគមន៍អាស៊ានក៏ដូចជាចូលរួមយ៉ាងសកម្មក្នុងការធានាសន្តិភាព សន្តិសុខ និងការអភិវឌ្ឍប្រកបដោយចីរភាព និងរួមនៅក្នុងតំបន់ ។

នៅក្នុងព្រឹត្តិការណ៍ដដែលនេះប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បានអំពាវនាវឲ្យធានានូវផលប្រយោជន៍សេដ្ឋកិច្ច និងសុខភាពស្របច្បាប់សម្រាប់ស្ត្រីតាមរយៈវិធានការប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលា ។ អាស៊ានត្រូវការដាក់ស្ត្រីឲ្យផ្តោតការយកចិត្តទុកដាក់លើការកសាង និងការស្តារឡើងវិញ បង្កើនភាពជាអ្នកដឹកនាំ និងការបញ្ចេញមតិរបស់ស្ត្រីក្នុងការសម្រេចចិត្ត និងបង្កើនស្ថានភាពសេដ្ឋកិច្ចដើម្បីបង្រួមគម្លាតអភិវឌ្ឍន៍ និងពង្រឹងភាពធន់របស់សហគមន៍អាស៊ានប្រឆាំងនឹងវិបត្ដិខាងក្រៅ ។
លោកស្រីបានអំពាវនាវឲ្យអាស៊ានត្រូវប្រកាន់យកនូវវិធីសាស្រ្តថ្មីៗប្រកបដោយការច្នៃប្រឌិត និងមានប្រសិទ្ធភាពដើម្បីលើកកម្ពស់តួនាទីរបស់ស្ត្រីលើគ្រប់វិស័យជាពិសេសទាក់ទងនឹងអត្ថប្រយោជន៍ពីបច្ចេកវិទ្យាឌីជីថល ។
លោកស្រី Ngan ក៏បានប្រកាសផងដែរថា វៀតណាមនឹងរៀបចំវេទិកាជាន់ខ្ពស់អាស៊ានស្តីពីតួនាទីរបស់ស្ត្រីក្នុងការស្តារឡើងវិញពេញលេញប្រកបដោយចីរភាពនៅឆ្នាំក្រោយ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ XINHUA
ចុចអាន ៖ ទីបំផុត ចិន អបអរសាទរប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក Joe Biden
ចុចអាន ៖ ចិន គំរាមអាមេរិកបន្ទាប់ពីលោក Pompeo និយាយរឿងមួយពាក់ព័ន្ធ កោះតៃវ៉ាន់
-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១៩ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


