ព័ត៌មានអន្ដរជាតិ
យូរបំផុតនៅឆ្នាំនេះ លោក គីម ជុងអ៊ុន បាត់មុខពីភ្នែកសាធារណជន ជិតមួយខែហើយ
អ្នកនាំពាក្យក្រសួងបង្រួបបង្រួមជាតិ កូរ៉េខាងត្បូងលោក Lee Jong-joo បាននិយាយកាលពីថ្ងៃចន្ទថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន មិនបានបង្ហាញខ្លួនជាសាធារណៈ អស់រយៈពេល ២៤ ថ្ងៃហើយ ហើយនេះជាការអវត្តមាន យូរបំផុតរបស់លោកនៅឆ្នាំនេះ ។

យោងតាមទីក្រុងសេអ៊ូល បានឲ្យដឹងថា មេដឹកនាំកូរ៉េខាងជើងត្រូវបានគេឃើញ ជាសាធារណៈលើកចុងក្រោយ នៅថ្ងៃទី ៦ ឧសភា នៅពេលដែលគាត់បានធ្វើពិធីថតរូប ជាមួយសមាជិកនៃក្រុមគ្រួសារយោធា បន្ទាប់ពីការសម្តែងសិល្បៈ ។
លោក Lee បាននិយាយនៅក្នុងសន្និសីទខ្លីមួយ នៅពេលសួរអំពីអវត្តមានរបស់លោក គីម ជុងអ៊ុន ថា “មិនមានរបាយការណ៍ អំពីសកម្មភាពសាធារណៈ របស់មេដឹកនាំ គីម ជុងអ៊ុន ឡើយក្នុងរយៈពេល ២៤ ថ្ងៃ ចាប់តាំងពីថ្ងៃទី ៦ ខែឧសភា មក ។ នេះគឺជារយៈពេលវែងបំផុត ដែលមិនមានសកម្មភាពសាធារណៈនៅឆ្នាំនេះទេ” ។

ទោះយ៉ាងណា មន្ត្រីរូបនេះបានបដិសេធមិនធ្វើអត្ថាធិប្បាយ លើហេតុផលដែលអាចកើតមាន ចំពោះអវត្តមានរបស់លោក គីម ឡើយ ។
ទន្ទឹមនោះ ប្រព័ន្ធផ្សព្វផ្សាយក៏បានរាយការណ៍ ម្តងហើយម្តងទៀតផងដែរ អំពីរយៈពេលដែលមេដឹកនាំកូរ៉េខាងជើង អវត្តមានពីភ្នែកសាធារណជន ។ ជាពិសេសអវត្តមានលើកចុងក្រោយ រយៈពេល ២០ ថ្ងៃរបស់គាត់ កាលពីរដូវផ្ការីក បានធ្វើឲ្យមានការសង្ស័យទូទាំងពិភពលោក ចំពោះសុខភាពរបស់គាត់ ខណៈប្រព័ន្ធផ្សព្វផ្សាយ បានចោទប្រកាន់ថា គាត់បានធ្វើការវះកាត់បេះដូង ។ បន្ទាប់ពីនោះ គាត់មិនបានបង្ហាញខ្លួន ជាសាធារណៈនោះទេ ចាប់ពីថ្ងៃទី ២២ ខែតុលា ដល់ថ្ងៃទី ១៦ ខែវិច្ឆិកា ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ កូរ៉េខាងជើង បញ្ជាសម្លាប់សត្វឆ្មា និងព្រាប តាមតំបន់ព្រំដែនដើម្បីការពារកុំឲ្យផ្ទុះឆ្លងកូវីដ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


