ព័ត៌មានអន្ដរជាតិ
ដំណឹងល្អ! អាមេរិក អនុម័តប្រើប្រាស់ថ្នាំព្យាបាលមួយប្រភេទទៀត
រដ្ឋបាលចំណីអាហារ និងឪសថអាមេរិក (FDA) បានអនុញ្ញាតិឲ្យប្រើថ្នាំថ្មី សម្រាប់ព្យាបាលជំងឺភ្លេចភ្លាំង (Alzheimer) ហើយថ្នាំ Aducanumab នេះគឺជាថ្នាំព្យាបាលថ្មីដំបូងគេ សម្រាប់ជំងឺនេះក្នុងរយៈពេល ១៨ ឆ្នាំ ។

ថ្នាំនេះ ត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនអាមេរិក Biogen និងក្រុមហ៊ុនជប៉ុន Eisai ហើយវាផ្តោតលើសេរីរាង្គនៅក្នុងខួរក្បាល ដែលអ្នកស្រាវជ្រាវជឿថា អាចប៉ះពាល់ដល់ការគិត ។
ថ្នាំ Aducanumab គឺជាថ្នាំសម្រាប់ព្យាបាលមូលហេតុចម្បង ដែលបណ្តាលឲ្យកើតមានជំងឺវង្វេងវង្វាន់ ដែលជាទម្រង់ទូទៅបំផុត នៃជំងឺវង្វេងស្មារតី ជាជាងព្យាបាលរោគសញ្ញារបស់វា ។

ដំបូងឡើយ និយ័តកររបស់ FDA និយាយថា ការសាកល្បងព្យាបាល បានបន្សល់ទុកនូវភាពមិនច្បាស់លាស់ ទាក់ទងនឹងគុណប្រយោជន៍ព្យាបាល ។ ពួកគេក៏បានស្នើសុំឲ្យក្រុមហ៊ុន Biogen ធ្វើការសាកល្បងមួយទៀត ខណៈដំណើរការនោះ ត្រូវបានគេរំពឹងថា នឹងចំណាយពេលច្រើនឆ្នាំ ។

ប៉ុន្តែក្រោយមក ក្រុមហ៊ុនអាមេរិក Biogen បានវិភាគបន្ថែមលើទិន្នន័យ ហើយបានសន្និដ្ឋានថា ថ្នាំ Aducanumab មានកម្រិតខ្ពស់ អាចកាត់បន្ថយបញ្ហាចងចាំរបស់មនុស្ស យ៉ាងគួរឲ្យកត់សម្គាល់ ។
សរុបមកក្នុងពេលនេះ អ្នកជំងឺនឹងអាចប្រើថ្នាំនេះបាន ខណៈជនជាតិអាមេរិកជាង ៦ លាននាក់ រស់នៅជាមួយជំងឺវង្វេងស្មារតី ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ អាមេរិក នឹងផ្តល់វ៉ាក់សាំង ៨០ លានដូសដល់ប្រទេសអាទិភាពមានទាំងអាស៊ានផង
ចុចអាន ៖ តៃវ៉ាន់ ក្លាយជាកោះទី ១ នឹងទទួលវ៉ាក់សាំង ៧៥ ម៉ឺនដូសពី សហរដ្ឋអាមេរិក តាមការសន្យា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២១ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២០ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


